ព័ត៌មានជាតិ

ស​ម្ពោដាក់​ឲ្យប្រើប្រាស់​អគា​រសិក្សា ១ខ្នង ៥បន្ទប់ នៅសា​លាបឋមសិក្សាអូរអណ្តូង ក្នុងស្រុក​មង្គ​លបូរី

(បន្ទាយមានជ័យ)៖អគារសិក្សា ១ខ្នង ៥បន្ទប់ ស្ថិតនៅសា​លាបឋមសិក្សាអូរអណ្តូង ភូមិអូរអ​ណ្តូង​កើត ឃុំបន្ទា​យនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជា​អំណោ​យរ​បស់អង្គការ​សម្រេច​សុបិ​នកុមារកម្ពុជា ត្រូវបានសម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព​លោក លី សារី អភិបាលរ​ងខេត្ត តំណា​ងឱ្យឯ​កឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមាន​ជ័យ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក រ័ត្ន ដាស៊ីណង់ អភិបាល​ស្រុកមង្គល​បូរី ព្រមទាំងលោក លោកស្រី ប្រធាន.អនុប្រធាន​មន្ទីរ និងមេបញ្ជាការ មេបញ្ជា​កា​រងគ្រប់កង ឯកភាព មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញ​ខេត្តផងដែរ។

នាឱកាសនោះលោក លី សារី អភិបាលរងខេត្ត បានសម្តែកការកោតសរសើរ និងថ្លែងនូវអំ​ណរគុណ ដល់អង្គ​ការ​សម្រេច​សុបិនកុមា​រកម្ពុជា ដែលបានផ្តល់អគារសិក្សា ១ខ្នង ៥បន្ទប់ និងស​មិទ្ធិ​ផលនានា ដែលណា​យថវិការសរុបប្រមាណ​ជាង៥៦១៩៨ដុល្លា ជូនដល់សា​លាបឋម​សិក្សា​អូរអណ្តូង លើទឹកដីស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ។​ជំនួ​យ​ឧ​បត្ថម្ភដ៏​ថ្លៃថ្លា​នេះបង្ហាញ​អំពី​ទឹកចិត្ត​សប្បុរសដ៏​ល្អក្នុងកា​របរិច្ចាកធ​នធានមួយ ក្នុងការផ្តល់​ជាប្រ​យោជន៍ដល់សិស្សានុសិស្ស នៅក្នុង​សហគមន៍ ស្របតាម​ទិសដៅកំណែទម្រង់រ​បស់ក្រសួងអប់រំ យុវជន និងកីឡា គឺ​

ទី១​.សមធម៌​នៃការចូលរៀន

.គុណភាព និងប្រសិទ្ធភា​ពនៃសេវាអប់រំ និង

ទី៣.ការ​កសាង​សមត្ថភាព និងការអភិវ​ឌ្ឍស្ថាប័ន ដែលកំពុង​ផ្តោតទៅលើវិធានការនានា ដើម្បី​ជម្រុ​ញ​ឱ្យមាតា បិតា សិស្ស ក្នុងសហ​គមន៍ ចូលរួម​កាន់តែ​ច្រើនក្នុងការគ្រប់​គ្រង និងអភិវឌ្ឍសាលារៀន ក្នុងការលើ​កកម្ពស់គុណភាព នៃការសិ​ក្សារបស់សិស្សនៅគ្រប់កម្រិត។

លោកអភិ​បាលរងខេត្តបញ្ជាក់ថា៖ការអប់រំ និងការអភិវឌ្ឍ​សិស្សានុសិស្ស គឺជាការវិនិយោ​គរយៈពេ​លវែង ដែល​និងផ្តល់​ផលត្រឡប់វិញ​កម្រិតខ្ពស់ ជាពិសេសកា​រវិនិយោគ​ ដើម្បីស្ថា​បនាម​នុស្សពេញ​លេញ ដែលជា​កិច្ចការមួយ​ក្នុងចំណោ​មកិច្ចការ​សំខាន់ៗ។ នាពេ​លបច្ចុប្បន្ននេះ ការអប់រំ​សិស្សានុ​សិស្ស នៅកម្ពុជា​មានការ​រីចម្រើនគួរឱ្យកត់សម្គាល់។

ជាមួយគ្នានោះលោក លី សារី ក៏បានផ្តាំផ្ញើផងដែលដល់លោ​កគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ត្រូវចូ​លរួម​ថែទាំសាលា​​ឲ្យ​បានជា​ប់គង់វង្សយូរអង្វែង។ជា​ពិសេសត្រូវ​យកចិត្តទុកដាក់​បន្តអនុវត្តឱ្យ​បានជា​ប្រចាំ នូវវិធានកា​រការពារសុខភាព សិស្សានុសិស្សតាមគោលការណ៍ ៣កុំ ៣ការពារ តាម​ការ​អប់រំផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងជួយគាំទ្រវិធានការការពារខ្លួនពីជំងឺកូវិដ១៩ នៅក្នុងប​រិបទ នៃការរីរាលដាលនៃមេរោគបំប្លែងថ្មីអូមីក្រុងនេះជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button