ព័ត៌មានជាតិ

កងកម្លាំងអ​ន្តរាគមន៍ កង​ពលតូចថ្មើរជើងលេខ៥១ ចុះជម្លៀសប្រជា​ពលរដ្ឋទៅកា​ន់ទីទួល​សុវត្ថិភាព

(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ទោ ប៉ែនសុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ នា​ថ្ងៃ​ទី១០​ ខែ​តុលា ឆ្នាំ២០២២ បានដឹ​កនាំកម្លាំ​ងអន្តរាគ​មន៍ ធ្វើ​រោង​នៅ​ទីទួលសុវត្ថិភាព និងជម្លៀស​ប្រជាពលរដ្ឋ ស្ថិតនៅផ្លូវវាងក្រុង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានកា​រចូលរួមពី​សំណាក់ កម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន។

សូមបញ្ជាក់ថា ដោយសារស្ថានភាពទឹកភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ និងទឹកមួយចំនួន​ហូរធ្លាក់ម​កពី​ផ្នែ​កលើ ខេត្តប​ន្ទាយមានជ័យ បណ្តាល​ឱ្យជន់លិចផ្ទះ និងដំណាំកសិកម្មប្រជាពលរដ្ឋ ក្នុងនោះ​ប្រ​ជាពលរ​ដ្ឋមួយ​ចំនួនជន់លិចផ្ទះ តែអាចបន្តរស់នៅបាន ដោយឡែកប្រជាពលរដ្ឋ មួយចំនួន និង​សម្ភារ ត្រូវបានកងកម្លាំងជួយជម្លៀសទៅកាន់ទីទួលសុវត្ថិភាពផងដែរ។

លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ បានបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍ របស់វរសេនាតូចថ្មើរ​ជើង​លេខ​៥១៤ បានត្រៀមកម្លាំងសម្ភារ មធ្យោបាយ ២៤/២៤ម៉ោង សម្រាប់ជួយសង្រ្គោះ​ពុកម៉ែបង​ប្អូនប្រ​ជាពលរដ្ឋ ក្នុងនោះមានកម្លាំងមួយផ្នែក មានទូកសង្គ្រោះ និងរថយន្តធំ បានបញ្ជូន​ទៅប្រចាំ​កា​រនៅតំបន់កំពុងរងគ្រោះឲ្យបានទាន់វេលា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button