ព័ត៌មានជាតិ

កុមារកំ​ព្រាប្រុស-ស្រី ​ចំនួន១១​៥នាក់ ត្រូវ​បានជម្លៀ​ស​ទៅទីទួល​មា​នសុវត្ថិភាព ដោយសារទឹ​កជំនន់ជ​ន់លិច មណ្ឌលកុមារ​កំព្រា​សង្គ្រោះ​ជ​នអស់សង្ឃឹម​ទី២ ស្រុក​មង្គលបុរី

ខេត្តបន្ទាយមានជ័យ៖ដោ​យ​សារ​ទឹក​ជំ​នន់​​ ​ជ​ន់លិច​មណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹមទី២ ស្ថិត​ក្នុង​ភូមិ​ឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្ត​បន្ទាយមានជ័យ ធ្វើឲ្យ​កុមា​រកំព្រា​មិនអាច​ស្នាក់​នៅ​បាននោះ​ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ លោ​កឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមា​នជ័យ បានចាត់​តាំងនិង​ដាក់បទ​បញ្ជាដល់​លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបុរី ដឹកនាំ​កម្លាំងនគ​របាល​ក្រោមឱ​វាទ​ជាច្រើននាក់ សហការជាមួយកម្លាំង​សមត្ថកិច្ចពាក់ពន្ធ័ និង​អាជ្ញាធរមូលដ្ឋាន ចុះ​ជួយជម្លៀស កុមារកំព្រាប្រុសស្រី ចំនួន១១៥នាក់ ចេញពីមណ្ឌលកុមារ​កំព្រា ខាងលើទៅកាន់ទីទួល​មានសុវ​ត្ថិភា​ពភ្លាមៗ។

យោងរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកមង្គលបុរី បានឲ្យដឹងថា កុមារកំព្រាប្រុសស្រី ចំនួន១១៥នាក់ និងបុគ្គលិកមជ្ឈមណ្ឌល១៧នាក់ ត្រូវបានស​មត្ថកិច្ចនិ​ងអាជ្ញាធ​រជម្លៀសទៅ​កាន់ទីទួល​មានសុវត្ថិភាពភ្លាមៗ បន្ទាប់ពីត្រូវទឹកជំនន់វាយប្រហាយ៉ាងគំហុក ក្នុងបរិវេណមណ្ឌល។

ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ និងបង្កលក្ខណ:ងាយស្រួលដល់ការរស់នៅរបស់ប្អូនៗកុមារកំព្រា​បច្ចុប្បន្នកុ​មារកំព្រាទាំងនោះ ត្រូវបា​នសមត្ថកិច្ច និងអាជ្ញាធរ បានយកទៅឲ្យស្នា​ក់នៅបណ្តោះអា​សន្នផ្សា​របុរីជ័យ២ (ផ្សារចំកា​រតាដោក) របស់​លោក អ៊ឹង វណ្ណម៉ៅ ស្ថិ​តក្នុងភូមិចំការតាដោក ឃុំឬស្សី​ក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button