ព័ត៌មានជាតិ

ឯកឧត្តម អ៊ីឈាន អញ្ជើញសំ​ណេះសំណាលជាមួយក្រុម​ការងារសង្កាត់ និងប្រធាន អនុប្រធាន ស​មាជិកបក្សភូមិ ក្នុ​ងសង្កាត់ទួលល្វា

ខេត្តប៉ៃលិន៖ នៅទីស្នាក់ការគណៈបក្សប្រជាជន​កម្ពុជាសង្កាត់ទួលល្វា នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បាន​អញ្ជើញសំណេះសំណាលជាមួយក្រុមការងារចុះជួយសង្កាត់ និងប្រធាន, អនុប្រធាន, សមាជិក​បក្សភូមិ ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន។

ឯកឧត្តម អ៊ី ឈាន ប្រធា​នក្រុមការងារគណបក្សប្រជាជន​កម្ពុជាចុះជួយខេត្តប៉ៃលិនមាន​ប្រសាសន៍​លើ​កឡើងថា៖ គុណដ៏ឧត្តុង្គឧត្តមរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគ​ណៈបក្សប្រជាជនកម្ពុជា។ ហើយជាពិសេសវីរភាពរបស់សម្ដេច និងថ្នាក់ដឹ​កនាំ​ជាន់​ខ្ពស់រប​ស់គណបក្សប្រជាជនមួយចំនួនទៀត បានបូជាសាច់ស្រស់ ឈាមស្រស់ ដឹកនាំ​វីរយុទ្ធ​ជនចេ​ញតស៊ូរំដោះជាតិទឹកដីឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងទាំងអស់គ្នា មិនអាចបំភ្លេចបាននូវគុណណូបការៈដ៏ធំធេងទាំងនេះបានឡើយ។

ក្នុងឱកាសនោះឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារ​គណបក្សប្រជាជនកម្ពុជា​ចុះជួយខេត្តប៉ៃ​លិនមា​នប្រសាន៍សង្កត់ធ្ងន់ថា៖ ការបោះឆ្នោតជូនគ​ណៈបក្សប្រជាជនកម្ពុជា​គឺដើម្បីលើកកម្ពស់​អភិបាលកិច្ច ប្រជាធិបតេយ្យ និង និតិរដ្ឋនៅថ្នាក់មូលដ្ឋានជាមួយនិងការផ្ដល់សេវាសាធារណៈ ជូនដល់បងប្អូនប្រជាជនប្រកបដោយគុណភាព តម្លាភាព និងការជឿជាក់ដោយទុកចិត្ត។ ជាមួយ​គ្នានេះឯកឧត្តម បានមានប្រសាសន៍៖ ណែនាំក្រើនរំលឹក ទៅដល់អស់លោកលោកស្រីប្រធាន គណៈកម្មាធិការគណបក្សសង្កាត់ទួលល្វា ត្រូវត្រៀមរៀបចំការបោះឆ្នោត នូវនីតិកាលអាណត្តិទី០៧ នៅពេលខាងមុខអោយបានរលូន និងទទួលបានជោគជ័យនៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្ត​ខិតខំទាំងអស់គ្នាដើម្បីជ័យជម្នះនៅថ្ងៃបោះឆ្នោតផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button