ព័ត៌មានជាតិ

ប្រធានគណបក្សប្រជា​ជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញ​បិទវគ្គអប់រំនយោបាយ ដល់ថ្នាក់ដឹ​កនាំមូល​ដ្ឋាន ស្រុកស្រីសន្ធរ

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធាន​គណៈកម្មាធិការ​គណបក្សខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះ បាន​អញ្ជើញជាអ​ធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយ សម្រាប់ថ្នាក់ដឹកនាំមូលដ្ឋានឃុំ ភូមិ ក្នុងស្រុក​ស្រី​សន្ធរ ។ពិធីនេះបានប្រព្រឹត្តទៅ​នៅទីស្នាក់ការគណបក្សស្រុក ដោយមាន​ការអញ្ជើញចូលរួម​ពីគ​ណៈ​​អ​ចិន្ត្រៃយ៍បក្សខេត្ត ស្រុក ឃុំ និងមន្ត្រីគណបក្សពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមចូលរួម​ប្រមាណ​ជិត ២០០នាក់ ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានចូលរួមអបអរសាទរ ចំពោះ​វគ្គសិក្សាក៏​ដូចសិក្ខាកាមទាំងអស់ និងបានគូសបញ្ជាក់ថា ការរៀនសូ​ត្រក្នុងវគ្គអប់រំ​នយោបាយរ​បស់គណបក្ស គឺជាការងា​រចាំបាច់សម្រាប់មន្ត្រីគណបក្សគ្រប់រូប ព្រោះថាតាមរយៈ​ការរៀនសូត្រ​នេះ នឹងផ្តល់ឲ្យសិ​ក្ខាកាមនូវ​ចំណេះដឹងលើផ្នែកនយោបាយ សតិអារម្មណ៍ និងការចាត់តាំងឱ្យកា​ន់តែរឹង​មាំឡើង សម្រាប់យកទៅប្រើប្រាស់ក្នុង​ការអនុវត្តជាក់ស្តែង ទាំ​ងក្នុងការងារកសាងគណបក្ស ទាំងក្នុងកា​រងារជំនាញនៅតា​មឃុំ របស់ខ្លួន ក៏ដូចក្នុង​ការងា​រពង្រឹងមូលដ្ឋាន ជាពិសេ​សការអនុវត្ត​គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ទាំង​៧ចំណុចឱ្យទទួលបានជោគជ័យ ។

ជាមួយគ្នានោះឯកឧត្តម ក៏បា​នក្រើនរំឭកដល់សិក្ខាកាមទាំងអស់ សូមបន្តខិត​ខំរួមចំណែក​ជាមួយគ​ណៈ​កម្មាធិការនៃគណប​ក្សគ្រប់លំដាប់ថ្នាក់​ក៏ដូចសាខាគណបក្សដែលខ្លួនកំពុងមានជីវភាព និង​មូល​ដ្ឋានដែលខ្លួនចុះទៅបំពេញការងារ ដើម្បីបន្តកសា​ងពង្រឹងគណបក្ស​លើគ្រប់ផ្នែក​ឲ្យឆ្លើយត​បទៅនឹង​សំណូ​មពរនៃសភាពការណ៍ និងភារកិច្ចរបស់គណបក្សក្នុងដំណាក់កាលបច្ចុប្បន្ននេះ ជាពិ​សេសជួយមូលដ្ឋាន ដើម្បីដណ្តើមជ័យជម្នះក្នុងការ​បោះឆ្នោតខាងមុខនេះ ,ជួយគណៈកម្មាធិ​ការគណ​បក្ស ក្នុងការអប់រំ​នយោបាយ បន្តដល់មន្រ្តី និងយុវជននៃគណបក្ស ដែលពុំទាន់បាន​ទទួល​ការអ​ប់រំនយោបាយនេះនៅឡើយ ស្របតាមស្ថានភាព និងលទ្ធភាព​ជាក់ស្តែង​នៅតាមកន្លែង​នីមួយៗ , ត្រូវប្រកាន់ខ្ជាប់នូវ​អត្តចរិត និងសីលធ​ម៌ល្អប្រពៃរបស់មន្រ្តីគណបក្ស បង្ហាញភាពជាគំរូ ក្នុង​ការអនុវត្តកម្មវិធីនយោបាយ លក្ខន្តិកៈគណបក្ស និងច្បាប់របស់រដ្ឋ ចេះស្វ័យត្រួតពិនិត្យខ្លួន ជាប្រចាំ និងមិនត្រូវមើលរំលងចំណុចខ្វះខាតរបស់ខ្លួនឡើយ , ត្រូវផ្សារភ្ជាប់ខ្លួនជាមួយប្រជាជន ដាក់ខ្លួន​ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន យកចិត្តទុកដាក់អប់រំប្រជាជន លើកកម្ពស់​ការចូលរួ​មអនុវត្តគោ​លនយោបាយនានា​របស់រាជរដ្ឋាភិបាល និងខិតខំស្វែងយល់ ​និងដោះស្រាយតម្រូវការ ឬបញ្ហានានា ដែលជាកង្វល់ដ៏ត្រឹមត្រូវរបស់​ប្រជាជនឲ្យបានល្អ ទាំងប្រជា​ជននៅតាមមូលដ្ឋានឃុំ , ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ទាំង​ខាងទស្សនៈ គោលជំហរ និងសកម្មភាព ដើម្បីកា​រពារ​រាល់សមិទ្ធផលរបស់ជាតិ និងសម្រេចបានជោគជ័​យថ្មីៗទៀត ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសា​ស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ,បន្តខិតខំរៀនសូ​ត្រឲ្យបានជាប់​ជាប្រចាំតាមគ្រ​ប់រូបភាព ដើម្បីបង្កើន​សមត្ថភាពឥតឈប់ឈរលើគ្រប់ផ្នែក។

ទន្ទឹមនោះឯកឧត្តម ប្រធានគ​ណបក្សខេត្ត បានសង្កត់ធ្ងន់ថា មន្ត្រីគណ​បក្សគ្រ​ប់ថ្នាក់ គ្រប់ផ្នែ​កនៅថ្នា​ក់មូលដ្ឋាន ត្រូវប្រកា​ន់ជំហរ ការពារដាច់ខាត សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់​ធ្នាប់សង្គម ទប់ស្កាត់ការប៉ុនប៉ងបង្កចលនារបស់បក្សពួកប្រឆាំង និងមជ្ឈដ្ឋានអគតិ សំដៅធា​នាដំណើរការអភិវឌ្ឍ ការរស់នៅដ៏សុខសាន្តរបស់ប្រជាជនកម្ពុជា នឹងចូលរួមគាំទ្រ​យ៉ាងក្លៀវក្លា​នូវគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button