ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន នាំយ​កអំណោយស​ម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជា​ពលរដ្ឋរងគ្រោះ​ដោយទឹកជំនន់ និងមានជីវ​ភាពខ្វះខាតជិត១ពាន់គ្រួសារ

(ខេត្តប៉ៃលិន)៖នៅថ្ងៃទី២៥ ខែ​តុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធា​នគណៈ​កម្មាធិការគ្រប់គ្រងគ្រោះ​មហន្តរាយខេត្តប៉ៃលិន បានបន្តចុះជួប​សំណេះសំណា​លសួរ​សុខទុក្ខ និងនាំយកអំណោ​យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃ​ព្រះរាជាណា​ចក្រកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ​ដោយទឹកជំនន់ ចំនួន៦៨០គ្រួសារ នៅ​ស្រុក​សាលាក្រៅ និងក្រុងប៉ៃលិន ។

មានប្រសាសន៍នាឱកាសនោះ​លោកជំទាវ បាន ​ស្រីមុំ ​អភិបាលខេត្តប៉ៃលិន បាននាំយក​ប្រសាសន៍​ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់​សម្ដេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចតែ​ងតែគិតគូរអំពីសុខ​ទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបី​ជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេ​ចបានធ្វើការណែ​នាំដល់រដ្ឋបា​លខេត្ត ក្នុងការចុះ​ពិនិត្យស្វែងរកប្រជា​ពលរដ្ឋដែលកំពុងជួ​បប្រទះបញ្ហានានា​ដូចជា​គ្រោះទឹកជំនន់​ជាដើម ដើម្បីធ្វើការចែកជូនពួកគាត់ឱ្យបានទាន់ពេលវេលា ។ហើយលោក​ជំទាវក្នុ​ងនាម​ប្រជាព​លរដ្ឋនៅខេត្តប៉ៃលិន ក៏បានថ្លែងអំណ​រគុណយ៉ាងជ្រាល​ជ្រៅបំផុត ជូនសម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់​ជូននូវថវិការនិងគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀតជូនដល់រដ្ឋបាលខេត្តប៉ៃលិន ក្នុងការរៀ​បចំ​បន្តជូនប្រជាពលរដ្ឋដែលរងការខ្វះខាតនិងរងគ្រោះដោយគ្រោះធម្មជាតិ ។

លោកជំទាវបានបញ្ជាក់​ថា ការចែកអំណោយសង្រ្គោះបន្ទាន់នេះដែរគឺមិនបានចែកបានគ្រប់គ្នាទេ ជាបឋមគឺធ្វើ​ការចែកចំពោះតែ​ប្រជាពលរដ្ឋដែលខ្វះ​ខាតខ្លាំងជាងគេ​និងជួបគ្រោះទឹកជំ​នន់នាក​ន្លងមក ហើយនឹងបន្តចែកជាបន្តបន្ទាប់ទៀត ដូចនេះសូមឱ្យមានការអធ្យាស្រ័យផង ហើយក៏ផ្ដាំផ្ញើ​ដល់ប្រជាពលរដ្ឋណា​ដែលមិនទាន់ធ្វើការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទេ សូម​ប្រញាប់ទទួលកា​រចាក់ដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ព្រោះថាជំងឺកូវីដ១៩នៅក្នុង​ប្រទេស​កម្ពុជា​នេះ មិនទាន់ផុតរលត់​ទៅណាទេ គឺនៅតែបន្តយាយីប្រជាពលរដ្ឋគ្រប់ពេលវេលា ដូចនេះសូមនាំគ្នារួ​សរាន់ទៅចាក់​នៅតាមមណ្ឌលសុខភាព ឬមណ្ឌលចាក់វ៉ាក់សាំ​ងណាមួយដែល​នៅជិតផ្ទះប្រជាព​លរដ្ឋ និងត្រូវបន្តចូលរួម​គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រា​គ្រោះថ្នាក់ចរាច​រណ៍ កាត់បន្ថយការស្លាប់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នាលោ​កជំទាវអភិបាលខេត្ត ក៏​បានអំពាវនាវដល់ព​លរដ្ឋនៅក្នុងភូមិបើមានការខ្វះខា​តឬជួប​ទុក្ខ​លំបា​កគ្រប់បែប​យ៉ាង សូមទា​ក់ទងទៅមេភូមិជាប​ន្ទាន់ដើម្បើឲ្យមេភូមិ​រាយការបន្តជូន​ដល់ក្រុមការងារយើង ចេះជួយទាន់ពេល​វេលា ម្យ៉ាងវិញទៀតបើបងប្អូន នៅជិតខាងបានដឹង​ពីអ្នកភូមិដូចគ្នាមានទុក្ខលំ​បាក ក៏សូមរាយការណ៍ជូនបានដូចគ្នាដើម្បីជួយទាន់ពេលវេលា។

អំណោយដែលនាំយកមកជូននាពេ​លនេះ ក្នុងមួ​យគ្រួសារៗទទួលបាន ឃីត០១កញ្ចប់ខោអាវ០​២កំផ្លេរអង្ករ២៥គីឡូក្រាម ម៉ាស់០១ដុំទឹកសុទ្ធ០១កេស ទឹកស៊ីអីវ០១យួរ ត្រីខ០១យួរ មី០១​កេស ប្រហុក២គីឡូនិងថវិការចំនួន៥ម៉ីនរៀល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button