ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ធំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ: ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកកំពង់ស្វាយ ក្នុងគោលបំណងលើកឡើងនូវមតិយោបល់សំណើ សំណូមពរ និងអនុសាសន៍នានា សម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាន នៃខេត្តកំពង់ធំ ឲ្យបានផុលផុស ជាពិសេសពង្រឹងយន្តការ បង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ជាមួយប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យការផ្តល់សេវាសាធារណៈ ពីរដ្ឋបាលខេត្តរដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលឃុំសង្កាត់ ឲ្យបានកាន់តែល្អប្រសើរឡើង។

 

ឯកឧត្តម ឈុន ឈន់ និងឯកឧត្តម ងួន រតនៈ មានប្រសាសន៍ស្រដៀងគ្នាលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ ដែលយើងមានឱកាសជួបគ្នា អង្គុយទល់មុខគ្នា រវាងប្រជាពលរដ្ឋជាមួយថ្នាក់ដឹកនាំ ខេត្ត ស្រុក ឃុំ មន្ទីរអង្គភាព តំណាងអង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការដោះស្រាយសំណើ សំណូមពរ សេវាចាំបាច់ សេវាតម្រូវការ និងការដោះស្រាយបញ្ហាប្រឈមនានា ដែលជាយន្តការមួយបន្ថែមទៀត ជាកញ្ចក់ឆ្លុះបញ្ចាំងក្នុងការអនុវត្តកម្មវិធីនយោបាយផ្សេងៗរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ កាត់បន្ថយភាពក្រីក្រ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button