ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ​ត្រូវកម្លាំងកងអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូន​ខ្លួនទៅតុលាការ ពាក់ព័ន្ធក​រណីរំ​លោភ​លើទំនុក​ចិត្ត

(បន្ទាយមានជយ)៖ជនសង្ស័យម្នាក់ ដែលជា​ប់​ពាក់ព័ន្ធក​រណីរំ​​លោភ​លើទំនុក​ចិត្ត ដែ​លបានប្រព្រឹត្ត​នៅក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មា​នជ័យ ​ត្រូវបាន​កម្លាំង​កងរាជអាវុធ​ហត្ថ​ចាប់​ឃា​ត់ខ្លួន​ បញ្ជូនទៅ​សា​លាដំបូង​ខេត្ត នៅ​រសៀលថ្ងៃទី០៣ ​ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធី ក្រោយ​ពីទទួល​បាន​ពាក្យបណ្តឹងពីជនរងគ្រោះ។

ពាក់ព័ន្ធករណីខាងលើនេះបើយោងតាមការរៀបរាប់របស់ជនរងគ្រោះ￸ឈ្មោះ￸ ឧត្តម ធីតា ភេទស្រី អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បាន​ឱ្យដឹ​ងថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី ឈ្មោះ￸ ហ៊ុំ សីហា ភេទប្រុស អា​យុ៣១ឆ្នាំ ដែលត្រូវជា​កូន​ជាងប្ដីរបស់ខ្លួន​បានខ្ចីម៉ូតូ​ម៉ាកហុងដា​ឃ្លីច ពណ៌ស ផលិតឆ្នាំ២០១៧ ជិ:​ទៅ​ទិញអីហូប តែ​ក្រោយ​មក​ពុំឃើញ​ឈ្មោះ￸ ហ៊ុំ សីហា​ យ​កម៉ូតូមកឱ្យខ្លួនវិញ បន្ទាប់ម​កជនរង​គ្រោះ​￸ក៏​បានទៅដា​ក់ពាក្យបណ្ដឹងនៅ​អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ ក្រោយមកទៀត​ជនរងគ្រោះ￸​បន្តស្វែងរក​ជនសង្ស័យរហូតដល់ថ្ងៃទី៣១ ខែតុលា វេលាម៉ោង១​៩និង៣០នាទី ទើបបា​នឃើញ​ជនសង្ស័យ​នៅខេត្តព្រះវិហារ ក៏បានទៅ​ប្តឹងកងរា​ជអាវុធហត្ថ​ខេត្តព្រះវិហា​រដើម្បី​ឃាត់ខ្លួន​មកសួរនាំ​តែម្តង។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថ​ខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មើសបានឱ្យដឹងថា ដោយទទួលបានកា​រអនុញ្ញាតពីស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និង​បង្រ្កាបបទល្មើស កងរា​ជអាវុធហត្ថលើផ្ទៃប្រទេស និងទទួល​បានបទបញ្ជាពី​លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងមានការ​សម្រប​សម្រួល​នីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសា​លាដំបូងងខេត្តបន្ទាយមានជ័យ ការិយាល័​យព្រហ្មទណ្ឌ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអនុញ្ញាត​ពន្លាតដែន​សមត្ថកិច្ចស​ហកា​រជាមួ​យការិយាល័យព្រហ្មទណ្ឌ​ខេត្តព្រះវិហារ ប្រគល់ទទួលជនសង្ស័យខាងលើ ដើម្បីយក​មកសួរនាំ​នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ។ ក្រោយ​ពីកម្លាំងជំ​នាញសួរនាំរួច​ទើបដឹងថា ម៉ូតូដែ​លខ្ចីពីជ​នរងគ្រោះ￸ ជនសង្ស័យ​យកទៅលេងផ្ទះម្ដា​យមីងនៅខេត្តត្បូងឃ្មុំ ហើយ​ផ្ញើនៅ​ទីនោះ￸តែម្ដង ទើប​សមត្ថកិច្ចអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បន្តពន្លាត​ដែនសមត្ថកិច្ចស​ហកា​រជាមួយ​អាវុធហត្ថខេត្តត្បូងឃ្មុំ ដើម្បីយកម៉ូតូជាវត្ថុតាងមកចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្តទៀតថា ដោយផ្អែក​លើពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ និង​ចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំ​ងមានវត្ថុតាង បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានក​ម្លាំង​ការិយា​ល័យព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ កសាងសំណុំរឿង​បញ្ជូន​ទៅសា​លាដំបូងខេត្ត ចំណែកម៉ូតូត្រូវ​បានប្រគល់ឱ្យម្ចាស់​ដើមវិញ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button