អាជីវករក្រុងប៉ោយប៉ែត និងអាជីវករនៅប្រទេសថៃ ដង្ហែកឋិនទានមហាសាមគ្គី ចូលវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម ក្នុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ រួមមានអាជីវករក្រុងប៉ោយប៉ែត និងអាជីវករនៅប្រទេសថៃ បានប្រារព្ធធ្វើបុណ្យ អង្គកឋិនទានមហាសាមគ្គីដើម្បី ដង្ហែយកទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងពុទ្ធសីមា វត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម ស្ថិតនៅក្នុងភូមិព្រៃព្រិច សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ព្រះមុនី សីលសោភ័ណសេរីបញ្ញា សយ ចាន់ថន ដែលជាព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម ព្រះអង្គមានសង្ឃដីការថា អង្គកឋិនទាននេះ ជារបស់លោកអ្នកដែលជាពុទ្ធបរិស័ទ ឬសប្បុរសជនទាំងឡាយសុទ្ធតែជាពុទ្ធមាកជនប្រកបដោយ បសាទសទ្ធានិងកុសលចេតនា ជាអសង្ខារិកជ្រះថ្លា ចំពោះគុណព្រះរតនត្រ័យទាំងបី បានបំពេញនូវបញ្ញាកិរិយាវត្ថុចេះយកធនធានទ្រព្យសម្បត្តិទាំងសម្ភារៈ ថវិកាធ្វើឲ្យជារបស់មានន័យខ្លឹមសារកប់ទុកក្នុងព្រះពុទ្ធសាសនាដើម្បីជាទ្រព្យមរតកសម្រាប់ប្រើប្រាស់ តទៅថ្ងៃខាងមុខ បានស្រុះស្រួលមូលមតិគ្នាជាអង្គកឋិនទាននេះឡើង ព្រមទាំងបានហែហមជាឱឡារិកគគ្រឹកគគ្រេងតាមមាគ៌ា ដើម្បីយកមកប្រគេនដល់ព្រះភិក្ខុសង្ឃ។
ព្រះឧត្តមសីលញ្ញាណ ធុលសុធា ព្រះមេគណខេត្ត ព្រះអង្គមានសាលដីកាថា ម្ខាស់អង្គកឋិនទាន បានចំណាយទ្រព្យធន កសាងឡើងឲ្យកើតជាអង្គឋិននេះឡើងដើម្បី នាំយកនូវការជីវិតថវិកាមកប្រគេនចំពោះព្រះភិក្ខុសង្ឃនាថ្ងៃនេះ។ មានគោលបំណងសំខាន់ៗដូចជា សម្តែងនូវការដឹងគុណនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបាននិមន្តនិងអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះ ធ្វើឲ្យយើងទាំងអស់គ្នាមានសេចក្ដីសោមនស្សរីករាយ ឥតឧបមានិងរកអ្វីបដីកា ឲ្យសមនឹងការទិញទឹកចិត្តដ៏សប្បុរសនេះបានទេ មានតែមហាកុសលផលបុណ្យសង្ឃទានចេញពី សុន្ទរទាន ដ៏ល្អ។
នៅក្នុងកម្មវិធីបុណ្យនេះសុំឲ្យព្រះករុណាគ្រប់ព្រះអង្គរក្សឯកឧត្តម លោកជំទាវអស់លោក លោក ស្រីនិងពុទ្ធបរិស័ទទាំងអស់ ហ្នឹងបណ្ដោះចេញបណ្ដេញចោលនូវបាបកម្មប្រចាំកាយ ស្រាយដោះទុក្ខសោកឧបទ្រពចង្រៃ ក្ស័យអស់ ពីសន្ដានបាន ភពប្រសព្វជួបប្រទះហ្នឹងជ័យជម្នះគ្រប់ភារៈ កិច្ចមានសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតទៅជាឧបការៈដទៃឡើយ ។
គួរបញ្ជាក់ផងដែរថា បច្ច័យដែលបានមកពីអង្កឋិនទាននេះមានចំនួន១០ ៧១០ ៥០០រៀល ប្រាក់ថៃ ២២ ៩២៤២បាត នឹងប្រាក់ដុល្លារចំនួនមួយ ១៩១០ដុល្លារនិងប្រាក់សម្រាប់កសាងកុដិថ្មីចំនួន ៥៥០០០ដុល្លាសហរដ្ឋអាមេរិក ជាសទ្ធាជ្រះថ្លាររបស់លោក អ៊ឹង គីសេង និងលោកស្រី តាំង លាងខេង ដែលត្រូវជាកូនរបស់លោកឧកញ៉ា អ៊ឹង ម៉េងផុង ៕