កម្លាំងនគរបាល នាំយកទូកម៉ាស៊ីន ដាក់ពង្រាយការពារសុវត្ថិភាព នៅកន្លែងប្រារព្ធពិធីប្រណាំងទូក នៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ដឹកនាំកម្លាំងនគរបាល នាំយកទូកម៉ាស៊ីនទៅដាក់ពង្រាយនៅទីតាំងក្នុងស្ទឹងទឹកថ្លា ដែលជាទីតាំងប្រណាំងទូកង ជាប់បរិវេណទីធ្លាសាកលវិទ្យាល័យមានជ័យ ដើម្បីត្រៀមការពារសន្តិសុខ សុវត្ថិភាពបង្កា សង្គ្រោះ ក្នុងឱកាសប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០២២។
ពីធីនេះរៀបចំដោយអាជ្ញាធរខេត្តបន្ទាយមានជ័យ មានរយះពេល២ថ្ងៃ គឺថ្ងៃទី០៤–០៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បាន ដាក់ពង្រាយកម្លាំងនគរបាលជាច្រើននាក់ ដើម្បីយាមល្បាត ការពារសន្តិសុខ សុវត្ថិភាព ក្រុមកីឡាករប្រណាំងទូកក្នុងទឹក និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋជិតឆ្ងាយដែលអញ្ជើញមកទស្សនាពិធីប្រណាំងទូកនេះផងដែរ៕