ព័ត៌មានជាតិ

ចាស់ជរាគ្មានទីពឹងទូទាំងខេត្តប៉ៃ​លិន ចំនួន៥​៦នាក់ ទទួលបានអំណោយដ៏ថ្លៃថ្លា​សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈមូលនិធិ​ចាស់ជរាខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖លោក ហុក សុផល​ អភិបាលរងខេត្ត លោកស្រី ពៅ សុខ ក្នុងនាម​លោកស្រីបាន ស្រី​មុំ អភិបាលខេត្តប៉ៃលិន អមដំណើរ​ដោយក្រុមការងារ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២​បាន​អញ្ជើ​ញជួបសំ​ណេះសំណាលសួរសុខទុក្ខលោ​កតា លោកយាយចាស់ជរាគ្មានទីពឹង និងមានជីវ​ភាពខ្វះ​ខាត ដែលមកទទួល​អំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង​ប្រាក់​ឧបត្ថម្ភប្រចាំខែកញ្ញា ឆ្នាំ២០២២ ពីក្រុម​ការងាររបស់មូលនិធិ។

នាឱកាសនោះលោក ហុក សុផល បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំ​ណាក់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន​ខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ជូនដល់​លោក​យាយ លោកតាចាស់ជរាទាំងអស់ ដែល​ជានិច្ចកាលឯកឧត្តម តែងតែគិតគូរពីសុខទុក្ខរប​ស់ប្រជាព​លរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន ពិសេស​សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានគិត​គូរសុខទុក្ខជា​ប់ជានិច្ចរបស់​ប្រជាព​លរដ្ឋទូទៅ ដោយមិនអោ​យប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ ដោយមិនបាននិងមិនបា​នដោះ​ស្រាយឡើយ ។

លោក ហុក សុផល បានបញ្ជាក់ថា៖ មូលនិធិនេះ ​បានបង្កើតឡើ​ងក្នុងគោលបំណងជួយ​ដល់លោក​យាយ លោកតាចា​ស់ជរាគ្មានទីពឹង មានជីវភា​ពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែ​លពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើក​កំពស់កម្រិត​ជីវភាព និងបំប៉ន​ថែទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការន​យោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ។

ក្នុងនា​មលោកស្រី បាន ស្រីមុំ លោកក៏បានអំ​ពាវនាវដល់លោកយាយ លោកតាទាំងអស់ សូមចូ​លរួម​ប្រ​យុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្ត​ន៍តាម​ការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍​វិធានចាំបាច់​នានារបស់រា​ជរដ្ឋាភិបាល ។

លោក​យាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនិធិចាស់ជរា បានថ្លែងអំណ​រគុណយ៉ាង​ជ្រាលជ្រៅ និងបានជូ​នពរស័ព្ទសា​រធុការ ចំពោះឯកឧត្តម និងលោកជំទាវ ប្រធានមូលនិធិចាស់​ជរាដែលតែង​តែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាជី​វភាពប្រចាំ​ថ្ងៃបា​នធូរស្រាលមួយកម្រឹតធំផងដែរ។ម្យ៉ាងវិញទៀត ដើម្បីសម្រួលដល់ការធ្វើដំ​ណើររបស់លោក​យាយ លោកតានៅតាមភូមិដាច់ស្រយាល ក្រុមការងារមូលនិធិត្រូវបានបែងចែកជា ២ក្រុម គឺក្រុម​ទី១ នៅសាលាឃុំអូរអណ្តូង និងក្រុមទី២ ចុះចែកជូនតាមខ្នងផ្ទះចាស់ជរា ដែលមានជំងឺមកមិនបាន ដោយមូលនិធិ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន៥៦​នាក់ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន១០ម៉ឺនរៀល មី ត្រីខ ទឹកសណ្តែក ឃីត(មុង ភួយ ក្រមា សារ៉ុង) និ​ងជែលលាងដៃផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button