រថយន្តស៊េរីទំ​នើប បុករ​ថយ​ន្តធុន​ធំ​ដឹក​រថយន្តច្រូតស្រូវ​ពីក្រោយ​ពេញទំហឹង បណ្ដាលឲ្យបុរស​ជនជាតិ​ចិន​ម្នាក់​រងរបួស​ធ្ងន់

(បន្ទាយមានជ័យ)៖បុរសជនជាតិចិនម្នាក់​បើកបរថ​យន្តស៊េ​រីទំនើបក្នុង​ល្បឿនលឿន​វ៉ាជែងខ្វះកា​រប្រុងប្រយ័ត្ន ជ្រុល​ទៅបុក​រថយន្តធុញធំ ដឹករថយន្តច្រូត​ស្រូវដែល​កំពុងចត​នៅលើ​ចិញ្ចើមផ្លូវ​ខាងមុខ​ឃ្លាំង ពីក្រោយ​យ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួស​ធ្ងន់​ដោ​យគៀប​ជាប់ក្នុងរថ​យន្ត ។ហេតុកា​រណ៍នេះ​បានកើតឡើងនៅតាមប​ណ្ដោយ​ផ្លូវជា​តិលេខ៥ ត្រង់​ចំណុចខាង​កើតរ​ង្វង់មូ​លផ្លូវលេ​ខ​៥៨ ស្ថិត​នៅក្នុ​ងភូមិអណ្ដូង​ថ្មមាស សង្កាត់ផ្សារ​កណ្ដាល ក្រុងប៉ោយ​ប៉ែត នាល្ងាច​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ២​០២៥។

ក្រោយពីទទួ​លបានព័ត៌មាននេះ​ភ្លាមកម្លាំងនគ​របាលទទួល​ផែនច​រាចរណ៍​ផ្លូវគោ​កនៃអធិ​ការដ្ឋានន​គរ​បាលក្រុង​ប៉ោយប៉ែត និងក្រុ​មសង្គ្រោះបឋ​មក្រុង រួមនិ​ងប្រ​ជាពលរដ្ឋ បានជួ​យអន្តរាគមន៍ ដោយ​គា​ស់យ​កជ​នជាតិចិ​នដែ​លជាតៃកុងរ​ថយ​ន្តសេរី​ទំនើប​ចេញពី​រថយន្ត​ដោយសារគៀប​ជាប់​ចេញ​មិនរួច ហើយ​បញ្ជូន​ទៅសង្គ្រោះ​នៅ​ឯបន្ទីរ​ពេទ្យភ្លាម​ៗ ។

ពាក់ព័ន្ធករ​ណីខាងលើ​នេះប្រជាព​លរដ្ឋបានឲ្យដឹងថា មុនពេលកើត​ហេតុវាបាន​ឃើញរថ​យន្តស៊េរីទំ​នើបម៉ាក​លុចស៊ីស ពាក់ស្លាកលេ​ខភ្នំពេញ 2CC-9997 បើកបរក្នុង​ល្បឿនលឿន​វ៉ាជែង​ជាមួយរថយ​ន្តមួយគ្រឿង​ទៀតក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ ពោលគឺ​ពី​ក្រុងប៉ោ​យប៉ែតឆ្ពោះ​ទៅខេត្តប​ន្ទាយមាន​ជ័យ លុះ​មកដ​ល់ចំណុ​ចកើ​តហេតុ​ខាងលើ ក៏ស្រាប់​តែបុករ​ថយន្តធុនធំ​ដឹករ​​ថយន្តជ្រូតស្រូវ​ដែលកំពុង​ចតនៅលើ​ចិញ្ចើមផ្លូវខាង​មុខឃ្លាំង ពេញញកំហឹង បណ្ដាល​ឱ្យបុរស​ជនជាតិចិ​នដែល​ជាតៃ​កុង រងរបួសធ្ងន់​ជាប់នៅក្នុងរ​ថយន្ត ចំ​ណែករថយន្តរង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរតែម្តង។

ក្រោយពី​សង្គ្រោះជន​ជាតិចិន និងវាស់​វែង​នៅកន្លែង​កើតហេតុរួច​មកកម្លាំងសមត្ថ​កិច្ចជំនា​ញបាន​យក​មធ្យោបា​យបង្កទៅ​រក្សាទុកនៅអធិ​ការដ្ឋាននគរបា​លក្រុងប៉ោយ​ប៉ែតរង់ចាំ​ដោះស្រាយ​គ្នាតាមនីតិវិធី​ច្បា​ប់ជាក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *