ព័ត៌មានជាតិ

ឯកឧត្តម អុី ឈាន អញ្ជើញពន្លត់ភ្លើងជ័យ ខួប​លើកទី៦៩ ទិវាបុណ្យឯក​រាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-២០២២ ទិវាកំ​ណើតកង​យោធពលខេមរភូមិន្ទ

ខេត្តប៉ៃលិន៖ បន្ទាប់ពីភ្លើងជ័យ ដែលត្រូវបានដុតក្នុង​រយៈពេលបី​ថ្ងៃ(ថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២) នៅវិមានឯករា​ជ្យ ក្នុង​ឱកាសទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំ​ណើតកង​យោ​ធពលខេមរភូមិន្ទ ដែលបានប្រព្រឹត្តទៅ​ដោយភាពជោគជ័យ និ​ងសប្បាយរីករាយមក ហើយពិ​ធីពន្លត់ភ្លើងជ័យ ក៏ត្រូវបា​នប្រារព្ធធ្វើឡើងនារសៀ​លថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិប​តីភាពដ៏​ខ្ពង់ខ្ពស់​របស់ឯកឧត្តម អ៊ី ឈាន​ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធាន​ក្រុម​ការងា​រថ្នាក់ជាតិចុះមូលដ្ឋា នខេត្តប៉ៃលិន។

នៅក្នុងពិធីពន្លត់ភ្លើងជ័យនេះ មានវត្តមានឯ​កឧត្តម សៅ សារ៉ាត់​ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុ​មប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button