បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:លើអនីតិជន
(បន្ទាយមានជ័យ)៖ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:លើអនីតិជន ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីឈ្មោះ ឈ.ថ.វ ភេទស្រី អាយុ៥៣ឆ្នាំ ត្រូវជាជីដូនកុមារីរងគ្រោះឈ្មោះ ទ.វ.ណ អាយុ៤ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយចៅស្រីរបស់គាត់បានរៀបរាប់ប្រាប់គាត់ថា ពូដែន បានយកទឹកមាត់លៀបលើប្រដាប់ភេទខ្លួន ហើយយកម្រាមដៃសូកចូលក្នុងប្រដាប់ភេទ បណ្ដាលឱ្យឈឺទៀតផង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានដឹកនាំកម្លាំងចុះធ្វើការឃាត់ខ្លនជនសង្ស័យឈ្មោះ ណូ ដែន ភេទប្រុស អាយុ៤២ឆ្នាំ នៅចំណុចផ្សារអគ្គ: ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅវេលាម៉ោង០៩និង៣៩នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ រួចនាំយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យរូបនេះក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារភាពថា នៅវេលាម៉ោង២១និង៤០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ រូបខ្លួនពិតជាបានធ្វើសកម្មភាពយកចង្អុលម្រាមដៃខាងស្ដាំសូកចូលក្នុងប្រដាប់ភេទកុមារីរងគ្រោះពិតប្រាកដមែន ដោយខ្លួនមានឱកាសពេលកុមារីរងគ្រោះចូលមកលេងក្នុងផ្ទះរបស់ខ្លួន ។ ក្រោយពីស្តាប់ការរៀបរាប់របស់កុមារីរងគ្រោះ និងតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យ និងតាមការធ្វើកោសលវិច្ច័យរបស់នីតិពេទ្យផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ណូ ដែន ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕