ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ក្រើនរំលឹកដល់មន្ត្រីរា​ជការ ដែល​ទើបឡើងតំ​ណែងថ្មី ត្រូវយកចិត្តទុ​កដាក់បំ​រើសេ​វ៉ា​សាធារណ: ជូនពលរដ្ឋឲ្យទាន់​ពេលវេលា និងបង្ក្រាបក្មេងទំនើ​ងល្បែងស៊ីសង

ខេត្តប៉ៃលិន៖ថ្លែងនៅក្នុងពិ​ធីប្រកាសតែ​ងតាំងនាយករដ្ឋ​បាលខេត្ត ប្រធានច្រកទ្វារ​អន្តរជាតិព្រំ អភិបាល អភិបា​លរ​ងក្រុងស្រុក នារសៀលថ្ងៃទី១៤​ ខែវិច្ឆិកា ឆ្នាំ២០២២ ​នៅ​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន​ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានក្រើនរំលឹកដល់អភិបាលក្រុងស្រុក​ដែល​ទើប​ឡើងថ្មី ត្រូវខិតខំប្រឹងប្រែង​អភិវឌ្ឍន៍តំប​ន់របស់ខ្លួនឲ្យបា​នកាន់តែល្អប្រសើរឡើង និ​ងត្រូវគិ​តគូរ​ដោះស្រាយនូវ​បញ្ហាមួយចំ​នួនដូចជា ទប់ស្កាត់បញ្ហា​គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និង​ចូលរួ​ម បង្ការទប់ស្កាត់ការឆ្លង​រីករាលដាលនៃជំងឺកូវីដ ១៩ ដោយខិត​ខំធ្វើយ៉ា​ងណាឲ្យ​ទទួលបាន​នូវលទ្ធផល​ល្អ តាមរយៈកាផ្សព្វផ្សា​យវិធានការរប​សរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ព្រមទាំងអនុវត្តវិ​ធានការនា​នារបស់ក្រសួងសុខាភិបាល និងត្រូវពិ​និត្យដោះស្រាយរាល់ជម្លោះដីធ្លី បញ្ហាអំពើ​ហិង្សា​ក្នុង​គ្រួសារ ព្រមទាំ​ង​បន្តផ្ត​ល់ជូន​ប្រជាពលរដ្ឋក្រីក្រ ទាំងជួយដោះ​ស្រាយប​ញ្ហាតម្រូវកា​ររបស់​ប្រជាព​លរដ្ឋ​ឲ្យបា​នត្រឹមត្រូវ និងច្បា​ស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់បញ្ហាឆ្លងដែនខុសច្បាប់។

ក្នុងនោះលោកជំទាវ​អភិបាលខេត្ត បានណែនាំ​ឱ្យម​ន្ត្រីទើបតែ​ងតាំងថ្មីបន្ត​ខិតខំបំពេញ​ភារកិច្ច​រប​ស់ខ្លួន ដោ​យត្រូ​វសា​មគ្គីផ្ទៃក្នុង​ឱ្យបានល្អ យកចិត្តទុក​ដាក់ជួយដោះ​ស្រាយបញ្ហា​ប្រឈមនានារ​បស់ប្រជាពលរដ្ឋ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីបន្តអភិ​វឌ្ឍខេត្តប៉ៃលិ​នឱ្យមានកា​ររីកចម្រើនជានិរន្ត។

ចំណែកលោកសៀ សុខម អភិបាលស្រុកសាលាក្រៅ ដែលទើបតែងតាំង​បានឡើងប្តេជ្ញាចិត្តថា ៖ក្រោ​យ​រា​ជរដ្ឋាភិបា​លផ្តល់ជូននូវ​មុខតំណែង ក៏សូម​សម្តែង​នូវអំ​ណរ​គុណយ៉ាងជ្រាលជ្រៅបំផុត ប្រក​ប​ដោយសេចក្តីសោមនស្សរីក​រាយឥតឧបមា ជូនចំ​ពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា សម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន លោក​ជំទាវ បាន ស្រីមុំ អភិ​បាលនៃគណ:អភិបាល ខេត្តប៉ៃលិន ដែលបានផ្តល់​នូវការសន្តោស​ប្រោស​ប្រណី និងមានសេចក្តីទុកចិត្ត ហើយតែង​តាំងអភិបាល ​អភិបាលរងក្រុង.ស្រុកនាពេលនេះ។

សូមបញ្ជាក់ថា ការតែងតាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការនាថ្ងៃនេះគឺ​ អភិបាលក្រុងប៉ៃលិន អភិបាល​រងក្រុង​ម្នាក់ អភិ​បាលស្រុកសា​លាក្រៅ អភិបា​លរងស្រុកចំនួន២រូប នាយករដ្ឋបា​លសាលា​ខេត្តនិង​នាយករដ្ឋបាលស្រុកសាលា​ក្រៅរួម​និងប្រធានច្រកទ្វារត្រួតពិនិត្យអន្តរជាតិព្រំផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button