ព័ត៌មានជាតិ

មេប​ញ្ជាការ​កងរាជអាវុ​ធហត្ថខេត្តបន្ទា​យមាន​ជ័យ រួមនឹងមន្ត្រីក្រោ​មឱវាទ អញ្ជើញ​ចូលរួម​ពិធីបំពាក់​ឋានន្តរសក្តិ គ្រឿងឥ​ស្សរិយយ​ស ជូន​យោធិន​នៃកងរា​ជអាវុធហត្ថ​សោធ​ននិវត្តន៍ និងពិ​ការ ត្រៀម​ន​ផ្ទេរ​ចេញក្នុងឆ្នាំ២០២២ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា

(បន្ទាយមានជ័យ )៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង​រាជអាវុធ​ហត្ថខេត្ត​បន្ទាយ​មានជ័យ រួមនឹងមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង​៧ មេបញ្ជាការមូល​ដ្ឋានកងរាជ​អាវុធហត្ថ ក្រុងស្រុកទាំង៩ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ អញ្ជើញចូ​លរួមពិធី​សំណេះសំ​ណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយ​យស ជូនយោធិននៃ​កងរាជអាវុធហត្ថសោធននិវត្តន៍ និងពិ​ការ ត្រៀមផ្ទេរចេញក្នុង​ឆ្នាំ២០២២ ចំនួន១១នាក់ នៃបញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោ​មអធិ​បតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរ​ងនៃកងយោធ​ពលខេម​រភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាម​រយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង ( VIDEO CONFERENCE )

ឆ្លៀតនាឱកាស នោះ￸ដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានសំណេះសំណាល និងបានរំ​លឹកពី​វរៈភាពដ៏អង់អា​ចក្លាហានរបស់យោធិននៃកងរាជអាវុធហត្ថខេត្ត ចូលសោធននិវត្តន៍ និងពិការ ដែល​បានពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុការពារជាតិមាតុភូមិ។លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានបញ្ជាក់ថា ដោយមានការយកចិត្តទុក្ខដាក់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេប​ញ្ជាការរង នៃកង​យោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បើ​ទោះជាបី​ជាបងប្អូនយោ​ធិនចូលនិវត្តន៍យ៉ាងណាក៏ដោយ ក្នុងនាមអាវុធហត្ថ នៅតែជាគ្រួសារតែមួយ និងនៅ​បន្តគិតគូរពី​សុខទុក្ខរបស់បងប្អូនជានិច្ច ដោយមិនទុកបងប្អូនចោលឡើ​យ។

បន្ទាប់​ពីបំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយ​យស ជូនយោ​ធិននៃកងរា​ជអាវុធហត្ថសោ​ធននិវត្តន៍​ចំនួន​០៨រូប និងពិការ ចំនួន០៣រូប នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានឧបត្ថម្ភ ថវិកាលើ​កទឹកចិត្ត ជូនយោ​ធិន ក្នុងម្នាក់៥០ម៉ឺនរៀល ព្រមជាមួយគ្នា​នោះចំ​ពោះយោធិន នៃកងរាជអាវុធ​ហត្ថសោធន​និវត្តន៍ និងពិការ នៅក្នុងបញ្ជាការដ្ឋាន​អាវុធហត្ថខេត្តបន្ទាយមានជ័យទាំង១១រូប លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន ក៏បានចូលរួមឧបត្ថម្ភថវិកាលើកទឹកចិត្ត ក្នុងម្នាក់ ៤០ម៉ឺនរៀល ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button