ក្រុមកីឡាករគុនល្បុក្កតោ កងពលតូចថ្មើរជើងលេខ៥១ ចូលរួមប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២១
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជូនកីឡាករក្បាច់គុន កងយោធពលខេមរភូមិន្ទ ផ្នែកក្បាច់គុនល្បុក្កតោ ចូលរួមប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ។
ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិនេះ បានធ្វើឡើងរយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី២៥ ដល់២៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពី ២៧សាលាគុន ដែលមានកីឡាករ–កីឡាការិនី គ្រូបង្វឹក សរុបប្រមាណ ២០០នាក់ ប្រកួតលើ ២១ប្រភេទវិញ្ញាសា ក្នុងនោះមានវិញ្ញសាសម្ដែងទម្រង់មេគុន១២ ប្រភេទវិញ្ញាសារ បុរស–នារី និងវិញ្ញាសាប្រយុទ្ធ មាន៩ប្រភេទទម្ងន់ បុរស–នារី។
លោកមេបញ្ជាការកងពល បានបញ្ជាក់ថា កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជូនកីឡាករចំនួន ៥នាក់ ស្រីចំនួន ១នាក់ ទៅចូលរួមប្រកួត តំណាងកងពល និងខេត្តបន្ទាយមានជ័យ ជាលទ្ធផល អង្គភាព បានទទួលមេដាយសរុបចំនួន ៣គ្រឿង ក្នុងនោះ មេដាយប្រាក់ចំនួន ២គ្រឿង និងមេដាយសំរិទ្ធចំនួន ១គ្រឿង។
– វិញ្ញាសារប្រយុទ្ធទម្ងន់ ៥៦/៥៨kg ១.អាត ចាន់ឌី ទទួលជ័យជម្នះលេខ ២ មេដាយប្រាក់។
–វិញ្ញាសារសម្ដែងសមប្រយុទ្ធបុរស២ និងនារី១ (ក្រុម) ១. វ៉ន.សុក្រស្រីពិសិដ្ឋ ២. ធួន. ណារាក់ ៣. ឈួន វិច្ឆិកា (ស្រី) ទទួលបានជ័យជម្នះលេខ២ មេដាយ. ប្រាក់។
–វិញ្ញាសារសម្ដែងនារី (ឯកត្តជន) ទ្វាមេគុនអាវុធឥមុខ ១.ឈួន វិច្ឆិកា ទទួលបានជ័យជម្នះលេខ ៣ មេដាយ សំរិទ្ធ។
ក្នុងនោះលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានថ្លែងកោតសរសើរដល់កីឡាករគុនល្បុក្កតោ កងពលតូចថ្មើរជើងលេខ៥១ ដែលបានខិតខំអស់ពីសមត្ថភាព នាំមកនូវកិត្តិយសជូនអង្គភាពសម្រាប់ជើងឯកគុនល្បុក្កតោឆ្នាំ២០២១ ៕