ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់អាជីរករ ឈ្មួញទិញស្រូវ និងម្ចាស់​រោងម៉ា​ស៊ីនកិន​ស្រូវទាំងអស់ សូមជួយសម្របសម្រួល​ក្នុងការទិញស្រូវប្រ​ជាកសិករ ឲ្យបានល្អប្រសើរ ជៀស​វាងការ​ទិញទម្លាក់ និងបន្ទាបថ្លៃខ្លាំង

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបា​លនៃគណៈអ​ភិបាលខេត្តបន្ទា​យមានជ័យ និង​ប្រធាន​ម​ន្ទីរក​សិកម្ម រុក្ខា​ប្រមាញ់ និងនេ​សា​ទខេត្ត មន្ទីរពាណិជ្ជក​ម្មខេត្ត អាជ្ញាធ​រមូលដ្ឋាន នា​រសៀល ថ្ងៃទី​១៦ ​ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះពិនិត្យ​មើលកា​រប្រមូ​លផលស្រូវដើមរដូវ និងជួប​ជាមួយ​បងប្អូន​ប្រជា​កសិករ និងឈ្មួញ​ទិញស្រូវ នៅក្នុងស្រុក​ស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ក្នុង​ឱកាសចុះពិនិត្យ​មើនោះ​គឺដើម្បីរក​ដំណោះស្រា​យបញ្ហាផ្សេងៗ ជូនប្រជាកសិករយើង

,ចុះពិ​និត្យមើលស្ថានភា​ពជាក់ស្តែង ការប្រមូលផលស្រូវប្រជាពលរដ្ឋ ស្រូវ​ដើមរដូវនេះ។

,ពិនិត្យមើ​លតម្លៃស្រូវដែល​មាន​ការធ្លាក់​តម្លៃ​ក្នុង​រយៈ​ពេល​ប៉ុន្មានសប្តា​ហ៍នេះ ​ដើម្បីធ្វើ​ការ​សម្របសម្រួ​លជាមួ​យឈ្មួញ និងម្ចា​ស់រោ​ងម៉ាស៊ី​នកិនស្រូវ ដើម្បីសម្របសម្រួលកា​រទម្លាក់ថ្លៃស្រូវ ។

,នៅថ្ងៃទី១៧ ​ខែវិច្ឆិការ នឹង​មានការប្រជុំ​ជាមួយក្រសួង​កសិកម្ម ពា​ណិជ្ជកម្មខេត្ត ឈ្មួញ និងម្ចាស់​រោងម៉ាសុនកិនស្រូវ ដើម្បីពិភាក្សាលើតម្លៃស្រូវ​របស់ប្រជាកសិករយើងឲ្យមាន​តម្លៃសមរម្យ។

ឆ្លៀតក្នុងឱកាសនេះក្នុងនាមរ​ដ្ឋបាលខេត្ត សូមធ្វើកា​រអំពាវនាវដល់អា​ជីរករ ឈ្មួញទិញស្រូវ និង​ម្ចាស់រោ​ងម៉ាស៊ីនកិនស្រូវទាំ​ងអស់សូម ជួយសម្របសម្រួល​ក្នុងការទិញស្រូវប្រជា​កសិករឲ្យបា​នល្អប្រសើរ ជៀសវាង​ការទិញទម្លាក់ថ្លៃ បន្ទាបថ្លៃខ្លាំង។ ហើយអាជ្ញាធរមូលដ្ឋាន និងអ្នកពា​ក់ព័ន្ធសូម​ចូលរួម​ជួយពិនិត្យ និងសម្របស​ម្រួលជាមួយឈ្មូញ និងប្រជា​កសិករក្នុង​ដែនស​មត្ថកិច្ចរបស់ខ្លួនរ​កវិធីផ្សេងៗ ដើម្បីបង្កភាពងាយស្រួលក្នុងទិញ ប្រមូលផ្តុំទិញ និងការដឹក​ជញ្ជូនជាដើម ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button