ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមពិធីបុណ្យសពឧបាសិកា រស់ សេត ត្រូវជាម្តាយបង្កើតលោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន នៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងសហការី នៅរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីបុណ្យសពឧបាសិកា រស់ សេត ដែលបានទទួលមរណ:ភាពដោយរោគាពាធ ។សពត្រូវជាម្តាយបង្កើត របស់លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន ស្នងការរង ផែនការងារ អត្តសញ្ញាណកម្ម ។
ឧបាសិកា រស់ សេត បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៩២ ឆ្នាំ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលកំពុងតំកល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសម្តែងនូវការចូលរួមមរណៈទុក្ខ និងសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ឪពុក ម្តាយ ជីតា ជាទីស្រឡាញ់ និងមានព្រហ្មវិធម៌ចំពោះភរិយា កូន និងចៅៗកន្លងមក ។
ក្រុមគ្រួសារនៃសព ក៏បានគោរពថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ទោ ស្នងការ និងសហការី ដែលបានគិតគូរនិងយកចិត្តទុកដាក់ ដល់ក្រុមគ្រួសារនគរបាលដែលកំពុងជួបការលំបាក។ ក្រុមគ្រួសារសព ក៏បានជូនពរដល់ថ្នាក់ដឹកនាំទាំងអស់សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕