ព័ត៌មានជាតិ

មន្ត្រីសាលាស្រុកស្វាយ​ចេកម្នាក់ ត្រូវបាន​នគរបាល​កោះហៅសួរនាំ ជុំវិញការ​បង្ហោះ​ព័ត៌មា​នបង្ក​អសន្តិ​សុខ​សង្គម

ខេត្តបន្ទាយមានជ័យ៖មន្ត្រីសាលាស្រុកស្វាយចេកម្នាក់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បាន​ធ្វើសកម្មភាពថ​តរូបបង្ហោះនិងឡាយ អំ​ពីសកម្មភាពប្រជាពលរដ្ឋ ទិញលក់ស្រូវ ត្រូវបាន​ឈ្មួញ​ក្រឡុកហាងឆេ​ងឡើងចុះ​តាមអំពើចិត្ត ដែលខ្លឹមសារ​នោះបាននាំឲ្យប៉ះពាល់ដល់ សន្តិ​សុខស​ណ្តាប់​សង្គម និងបានចោទ​ប្រកាន់​នានាធ្វើឲ្យប៉ះ​ពាល់ដល់​លោកអ​ភិបាល​ស្រុកស្វាយ​ចេក​យ៉ាង​ធ្ងន់ធ្ងរ​នោះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយអនុវត្តន៍តាមកា​រណែនាំ និងបទបញ្ជារបស់​លោក​ឧត្តម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការនគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាល ការិយា​ល័យនគ​របាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយលោកវរសេនីយ៍ឯក ឃួន វណ្ណា ស្នងការង ជំនួ​យដឹក​នាំផែ​នការងារសន្តិសុខ បានចុះស្រាវ​ជ្រាវនិង​បានកោះហៅឈ្មោះ អឿន ធី ភេទប្រុស អាយុ​៥១ឆ្នាំ មុខរបរមន្រ្តីរាជ​ការសាលាស្រុកស្វាយចេករ មកបំភ្លើលើករណី ដែលបា​នឡា​យក្នុងហ្វេស​បុកឈ្មោះ​​«បងញ៉​ក់ភូមិភាស» ជុំវិញព័ត៌មានក្លែងក្លាយ ដែលបង្កច​លាចលដល់​សង្គម។

ក្រោយពីការសាកសួរនាំរួចមក ឈ្មោះ អឿន ធី បានទទួលស្គាល់កំហុស និងបាន​អះអាងថា ខ្លួនពិតជា​បាន​ថតឡាយ​មែន មក​ពីខ្លួន​ស្រវឹង។ បន្ទាប់​ពីបាន​ដឹងពី​កំហុសហើយ សាមីខ្លួន​បានសុំទោ​សជា​សាធារណ:​ ចំពោះប្រជាពលរដ្ឋ និ​ងលោកអភិ​បាលស្រុកស្វាយចេក។ទន្ទឹ​មគ្នា​នោះសមត្ថកិច្ចជំ​នាញ​ក៏បានឲ្យគា​ត់ធ្វើកិច្ចសន្យា​បញ្ឈប់​ប្រព្រឹត្តប​ទល្មើសបន្តទៀត ក្នុងករណី​មិនរាងចា​ល សមត្ថកិច្ចនឹងមានចំណាត់ការតាមផ្លូវច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button