ប្រជាពលរដ្ឋស្នើឲ្យក្រុមហ៊ុនលាយស៊ីម៉ង់ត៌ ឌឺ ផាស ស៊ីធីប៉ោយប៉ែត សហការធ្វើផ្លូវបន្តពីក្រុមហ៊ុនទៅផ្លូវស្ទង់តាងួនប្រវែងប្រមាណ២០០ម៉ែត្រ ដោយសារក្រុមហ៊ុនធ្វើអាជីវកម្មដឹកធ្ងន់ ខូចផ្លូវនៅវដូវវស្សាពិបាកធ្វើដំណើរ(មានវីដេអូរ)
ខេត្តបន្ទាយមានជ័យ៖ផ្លូវមួយខ្សែចាប់ពីផ្លូវស្ទង់តាងួន ចូលទៅក្រុមហ៊ុនលាយស៊ីម៉ង់ត៍ ឌឺ ផាស ស៊ីធីប៉ោយប៉ែត ប្រវែងប្រមាណ២០០ម៉ែត្រ រងការខូចខាត ដោយសារក្រុមហ៊ុនមួយនេះដឹកជញ្ជូនធ្ងន់ៗ នៅរដូវវស្សាម្តងៗប្រជាពលរដ្ឋដែលចេញចូលធ្វើដំណើរ ជួបការលំបាក ពិសេសសិស្សានុសិស្សតែម្តង ។ផ្លូវមួយខ្សែនេះស្ថិតនៅភូមិផ្សារគីឡូម៉ែត្រលេខ៤ សង្កាត់កណ្តាល ក្រុងប៉ោយប៉ែត អាចជួយសម្រួលនៃការកកស្ទះនៅលើផ្លូវជាតិលេខ៥ មួយផ្នែងផងដែរ ព្រោះថាប្រជាពលរដ្ឋអាចធ្វើដំណើរវាងពីផ្លូវបេតុងស្ទង់តាងួនក្បែរបងផ្ទះសំណាក់នាគទិព្វ២ ឆ្ពោះទៅកាន់សាលាសង្កាត់ផ្សារកណ្តាល រោងចក្រហាត់ឌីស និងឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ដោយមានប្រជាពរដ្ឋរស់នៅអមសងខាងផ្លូវ និងធ្វើដំណើរយ៉ាងច្រើនកុះករទាំងយប់ ទាំងថ្ងៃ ។
លោក គួច ម៉េង ម្ចាស់ផ្ទះសំណាក់នាគទិព្វ២ បានឲ្យដឹងថា ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស នៅរដូវវស្សាទឹកលិច ដោយសារតែក្រុមហ៊ុនខាងលើ បានចាក់ដីខ្ពស់ជាងនាវ៉ូផ្លូវ និងផ្ទះសំណាក់របស់លោក បណ្តាលឲ្យផ្លូវលិចលង់ និងខូចខាត ទើបលោកសម្រេចចិត្ត ស្នើសុំទៅអាជ្ញាធរដាក់ប្រព័ន្ធលូមួយខ្សែប្រវែងជាង១០០ម៉ែត្រ ស្មើ១៥០កង់ និងឌឺហ្គែចំនួន៨ ដោយចំណាយថវិការផ្ទាល់ខ្លួន ដើម្បីរំដោះទឹក កាត់បន្ថយការលិច។
លោក គួច ម៉េង បន្តថា លោកដាក់ប្រព័ន្ធលូនេះគឺជាការចូលរួមចំណែកជួយអាជ្ញាធរ និងប្រជាពលរដ្ឋ ដើម្បីរំដោះទឹក មិនមានប្រយោជន៍អ្វីសម្រាប់លោកនោះទេ ព្រោះថានៅក្នុងផ្ទះសំណាក់ និងផ្ទះរបស់លោកបានរៀបចំប្រព័ន្ធលូដាក់ចូលប្រព័ន្ធលូធំសាធារណៈ(របស់រដ្ឋ)តាមស្ទង់ដារអស់ហើយ ម្យ៉ាងវិញទៀតរយះកាលកន្លងមកនេះលោកក៏បានចូលរួមចំណែកជាមួយអាជ្ញាធរក្នុងការដាក់ប្រព័ន្ធលូធំ ធ្វើផ្លូវបេតុងនៅខាងមុខផ្ទះសំណាក់និងផ្សេងៗទៀតសរុបជាង២ម៉ឺន(ជាង២០០០០)ដុល្លាហើយដែរ។ដូច្នេះប្រជាពលរដ្ឋនិងក្នុងនាមលោកតំណាងឲ្យប្រជាពលរដ្ឋ សូមស្នើឲ្យក្រុមហ៊ុនខាងលើ សហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋធ្វើផ្លូវនេះឡើង ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ។ក្នុងនោះលោក គួច ម៉េង បានស្នើសុំអាជ្ញាធរ នូវជម្រើសពី ទី១ ជួយសម្រួលជំរុញដល់ក្រុមហ៊ុន ឲ្យចូលរួមសហការធ្វើផ្លូវមួយខ្សែនេះឡើង លោក រួមនិងម្ចាស់ហាងឈ្មោះ«បឹងរីករាយ»ចូលរួមចំណែងជួយ៤០ភាគរយ ព្រោះក្រុមហ៊ុនដឹកស៊ីម៉ង់ត៍ ខ្សាច់ចូលកន្លែងរោងចក្រលាយបេតុងរបស់ខ្លួនធ្ងន់ៗជាហេតុនាំឲ្យខួចផ្លូវ និងទី២ បើក្រុមហ៊ុនមិនសហការ លោកនិងប្រជាពលរដ្ឋសុខចិត្តរួមសហការកម្លាំងប្រជាពលរដ្ឋធ្វើផ្លូវនេះឡើង តែសុំបិតមិនអនុញ្ញាតឲ្យឡានដឹកទំនិញធ្ងន់ៗលើសកំរិតចូល ដោយសារថវិការរបស់ប្រជាពលរដ្ឋមានកំរិត ។
ពាក់ព័ន្ធបញ្ហាខាងលើនេះដែរលោក ស្រិល អ៊ិន ចៅសង្កាត់ផ្សារកណ្តាល បានឲ្យដឹងតាមទូរស័ព្ទថា លោកមិនហានជម្រុញឬក៏សុំការសហការពីក្រុមហ៊ុនមួយនេះទេ ពីព្រោះរយះកាលកន្លងមកសង្កាត់ធ្លាប់សុំការសហការ និងមានការអញ្ជើញមកសង្កាត់ទៀតផង តែគេមិននឹងមកជួបផង ដោយសារគេមានអំណាចនិងខ្សែធំងារជាឧកញ៉ា ។ចំណែកថវិការសង្កាត់ យើងមិនអាចយកទៅធ្វើផ្លូវទាល់បានទេពោលគឺសម្រាប់ធ្វើតែជូនប្រជាពលរដ្ឋឆ្លងពីភូមិមួយទៅភួមិមួយតែប៉ុណ្ណោះ មានតែក្រុមហ៊ុនហ្នឹងឯងជាអ្នកធ្វើ បើគេមិនធ្វើមិនដឹងជាធ្វើយ៉ាងមិចទេ។ដោយឡែកក្រុមហ៊ុនខាងលើ អង្គភាពយើងមិនអាចសុំការពន្យល់ណាមួយបានឡើយ ដោយទូរស័ព្ទខលមិនចូល។តែទោះយ៉ាងនេះក្តីអង្គភាពគេហទំព័រ ខ្មែរម្ចាស់ការ រងចាំការបំភ្លឺពីសម៉ីពាក់ព័ន្ធរាល់ម៉ោងធ្វើការ ៕ព័ត៌មានលំអិតសូមស្តាប់បទសម្ភាសរវាងអ្នកសារព័ត៌មាន និងលោក គួច ម៉េង តំណាងប្រជាពលរដ្ឋដែលមានខ្លឹមសារដូចខាងក្រោម៖