ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួជនសង្ស័យម្នាក់ ទៅសាលាដំបូង ពាក់ព័ន្ធករណី​លួចម៉ូតូ​នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ )៖ជនសង្ស័យម្នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង​ប៉ោយ​ប៉ែត ​ឃាត់ខ្លួន ករណីលួច (ម៉ូតូ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៩ ខែវិច្ឆិ​កា ឆ្នាំ២​០២២ នៅចំណុចកាស៊ីណូហ្គោ​លវើល ស្ថិតក្នុងភូមិ​ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយអនុវត្តតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ផាត់ ចិន្តា ភេទ​ប្រុស អា​យុ៤៤ឆ្នាំ ជន​ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន មណ្ឌល៥ ភូមិប្រជាធម្មលិច សង្កាត់ផ្សារ​កណ្ដាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹង​ថា ជនសង្ស័យឈ្មោះ លឹម ឡន ហៅ ឆា ភេទប្រុស អាយុ២​៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិអូរ​នាង សង្កាត់អូរ​ឬស្សី ក្រុងប៉ោយប៉ែត នៅវេលាថ្ងៃខែខាងលើ ជនសង្ស័ងរូបនេះ​បានធ្វើសកម្ម​ភាពលួចម៉ូតូ១​គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1C-2073 រ​បស់ជនរងគ្រោះឈ្មោះ ផាត់ ចិន្តា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅ បច្ចុប្បន្នមណ្ឌ​ល៥ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ក្រោយពីទ​ទួលបានពា​ក្យបណ្តឹង​ខាង​លើរួច កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជ​នសង្ស័យខាង​លើព្រមទាំងចាប់យកវត្ថុតាងម៉ូតូ០១គ្រឿង និង សោរម៉ូតូ ចំនួន០២ដើ​មយកមកសួ​រនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង តាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយពីសួនាំរួច ជនសង្ស័យ បានឆ្លើ​យសារ​ភាពថា ខ្លួនគេពិ​តជាបានធ្វើ​កសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ￸ខាងលើពិតប្រាកដមែន។ ដោយ​ផ្អែកលើ​ពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ និងម្លើ​យសារភាពរបស់ជនសង្ស័យ ព្រមទាំងមាន​វត្ថុតាង​ផងនោះ￸ ជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាង​សំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។

លោកវរសេនី​យ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មើ​ស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យ​ព្រហ្មទណ្ឌកង​រាជអាវុធហ​ត្ថខេត្តបញ្ជូនទៅសា​លាដំបូងខេត្ត នៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២​២ដើម្បី​ចាត់កា​របន្តតាមនីតិវិធី ចំណែកម៉ូតូ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប្រគល់ជូនម្ចាស់ដើ​មវិញ​ហើ​យដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button