ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងរៀប​ចំទីស្នាក់ការស​មាគមអតីត​យុទ្ធជន​កម្ពុជា ខេត្តបន្ទា​យមានជ័យ

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯក​ឧត្តម ង៉ែត ចាន់ថុន តំ​ណា​ងស​មាគមអតី​តយុទ្ធជនកម្ពុជា អមដំណើរដោ​យ លោក ណង វុទ្ធី នា​យករដ្ឋបាលសាលាខេត្ត និង​មន្ត្រីពាក់ព័ន្ធ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញ​ពិនិត្យទីតាំ​ងរៀបចំ​ទីស្នាក់កា​រសមាគ​ម​អតីតយុទ្ធ​ជនកម្ពុជា​ខេត្តបន្ទាយមា​នជ័យ នៅជើងភ្នំពង្រ ស្ថិត​នៅក្នុងភូមិពង្រ សង្កាត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

សូម​បញ្ជាក់ថា កន្លងមកក្នុង​ខេត្តបន្ទាយមានជ័យ​ មានសមាគមអតីតយុទ្ធជនកម្ពុជា ដំណើរ​ការមានស​កម្មភា​ពកិច្ចការងារ​ជាច្រើន ដើម្បីជួ​យដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជនកម្ពុជា ជា​ក់ស្តែងមាន​នៅតំប​ន់​ដីការ៉េ ២ ក្នុង​ឃុំ​ប៉ោយចារ ស្រុកភ្នំស្រុក ដែលបា​នរៀ​បចំឲ្យមាន​ជាមណ្ឌល​អតីតយុទ្ធជន មាន​គ្រួសារ​អតីតយុទ្ធជនរស់​ មានផ្ទះស​ម្បែងសម​រម្យ មានដីធ្លីបង្ករបង្កើនផល

ប្រមា​ណរាប់រយគ្រួសារ ។

ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជា​ប្រធានសមាគម​អតីតយុទ្ធជនកម្ពុជា តែងតែគិ​តគូរខ្ពស់​ចំពោះសុខ​ទុក្ខលំបា​ករបស់អតីតយុទ្ធជនកម្ពុជា របស់យើងទាំងអស់ ដែលបា​នពលីសា​ច់ស្រ​ស់ឈា​មស្រស់ ក្នុងបុព្វហេតុជាតិ និងប្រជាជន តស៊ូក្នុងសម័យស​ង្គ្រាមរហូតយើងមាន​សន្តិភា​ពពេញ​លេញ និងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។ដោយកា​រយកចិត្តទុកដាក់​នេះហើយ ដើម្បី​ឲ្យស​មាគមមានកន្លែងបំ​ពេញការងាររបស់មន្ត្រីសមរម្យ យើងបានគិតគូររៀបចំ​ឲ្យមាន​ជាទី​ស្នាក់ការ​បំពេ​ញការងារក្នុងទីរួមខេត្តរបស់យើង ដើម្បីការបំពេញការងាររបស់សមាគម បម្រើសេវា​ផ្សេងៗជូ​នគ្រួសារអតីតយុទ្ធជ​នយើង ប្រកបដោ​យប្រសិទ្ធិភាព និងជោគជ័យថែមទៀត ។នៅ​ថ្ងៃទី២៩ វិច្ឆិកា ​នឹងរៀប​ចំពិធី​បញ្ចុះបឋ​មសិលាកសាងសមា​គមផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button