ព័ត៌មានជាតិ

បញ្ជូនខ្លួនជ​នសង្ស័យម្នាក់ ​ទៅសា​លាដំបូង​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធក​រណីលួច នៅ​ក្រុង​ប៉ោ​យប៉ែត

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត កាលពីវេលាម៉ោង ១២​និង៤៩នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច និង​ប្រើប្រាស់​នូវសារ​ធាតុញៀនដោ​យខុសច្បាប់ នៅចំណុចផ្ទះ​លេខG21 ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើនេះយោងតាមពាក្យបណ្តឹងឈ្មោះ DANI AQFHAK YULIYAN ភេទ​ប្រុស អាយុ ២១ឆ្នាំ ជនជាតិ​ ឥណ្ឌូនេស៊ី និ​ងឈ្មោះ OMITH ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិឥ​ណ្ឌូនេស៊ី បច្ចុប្បន្នស្នា​ក់នៅក្នុង បុរី សាន ស៊ានហូ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារ​កណ្តា​ល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យ ឈ្មោះ ឈៀង សុភា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែង​កំណើតនៅ​ខេត្តកោះកុង បច្ចុប្បន្នរស់នៅភូមិចាន់គិរី សង្កាត់ប៉ោ​យប៉ែត ក្រុងប៉ោយប៉ែត បានធ្វើសកម្មភាពលួចទូរស័ព្ទដៃ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២​០២២ ដោយក​ម្លាំងមូលដ្ឋា​នកងរាជអាវុធហ​ត្ថក្រុងប៉ោយប៉ែត បានចុះប្រតិប​ត្តិការភ្លាមៗ​ទៅដល់​កន្លែង​កើតហេតុ និង​បានឆែ​កកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យ ពិតជាបាន​ធ្វើសកម្មភា​ពចូលក្នុងផ្ទះ ​របស់ជ​នរងគ្រោះ​ទាំងពីរនាក់ ហើយ​លួចយកទូរស័ព្ទ​ពិតប្រាកដមែន។

ជនសង្ស័យក្រោយ​ពីឃាត់ខ្លួន ត្រូវបា​នកម្លាំងនាំ​មកកាន់មូ​លដ្ឋានកង​រាជអាវុ​ធហត្ថ​ក្រុងធ្វើ​ការសួរនាំតា​មនីតិវិធី និងបា​នធ្វើតេស្តត្រួ​តពិនិត្យទឹកនោមល​ទ្ធផលវិជ្ជមាន​ផងដែរ។ក្រោយកា​រឃាត់ខ្លួន​និងសួចម្លើ​យ​ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិត​ជាបានធ្វើ​សកម្មភាពចូ​លលួចទូរស័ព្ទ របស់​ជនរងគ្រោះទាំង​២នាក់ពិតប្រាកដមែន ។ ដោយផ្អែកតាមចម្លើយសារភាព និងមា​នវត្ថុតាង ជនសង្ស័យ រូបនេះ​ត្រូវបា​នកម្លាំងជំនា​ញមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង កសាងសំ​ណុំរឿងប​ញ្ជូនម​កបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើ​ស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបា​នកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូ​ងខេត្ត ហើយ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ ចំណែកវត្ថុតាង (ទូរស័ព្ទ) ត្រូវបានកម្លាំង​អាវុធហត្ថ ក្រុងប៉ោយប៉ែ​តប្រគល់ជូនម្ចាស់​ដើ​មវិញហើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button