ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន ទំនុកបំរ៉ុងទាំងស្រុងដល់សិស្សនៅឆ្ងាយដែលមកប្រឡងបាក់ឌុបនៅឆ្នាំ២០២២នេះ

(ប៉ៃលិន) បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ម្នាក់ៗមានការសប្បាយរីករាយ និងមានទំនុកចិត្តខ្ពស់ក្រោយពីចេញពីបណ្ឌលប្រឡងនាថ្ងៃដំបូងនេះ ក្រោយពីយកចិត្តទុកដាក់ពីលោកជំទាវអភិបាលខេត្តប៉ៃលិន។

ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងជាអនុប្រធាន ស.ស.យ.កខេត្ត បានឲ្យដឹងថា ក្រោមការយកចិត្តទុកពីលោកជំទាវបានស្រី អភិបាលខេត្តដោយបានចាត់ចែងឲ្យក្រុមការងារយុវជនស ស យ ក រៀបចំកន្លែងស្នាក់នៅអាហារហូបចុកពិសេសបានរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតប្រាក់ដល់បេក្ខជនប្រឡងចំនួន២ថ្ងៃនេះផងដែរ។

ចំណែកលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិនបានឲ្យដឹងថា សំរាប់សន្តិសុខល្អប្រសើរ ហើយក៏មិនមានអ្វីកើតឡើងខុសពីប្រក្រតីនោះដែរ ។ចំណែកកន្លែងស្នាក់នៅនិងម្ហូបអាហារផ្សេងៗសំរាប់បេក្ខជននៅឆ្ងាយៗគឺខាងរដ្ឋបាលខេត្តនិងមន្ទីរអប់រំបានរៀបចំយ៉ាងល្អប្រសើរ សរុបមករយះពេលពេញមួយថ្ងៃនេះការប្រឡងប្រព្រឹត្តយ៉ាងរលូន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button