ព័ត៌មានជាតិ

ប្តីប្រពន្ធមួយគូរ បបួលគ្នា​ផឹកទឹកថ្នាំ​បាញ់ស្មៅ​ប្រភេទទឹកខៀវ ចុងក្រោយ ១ស្លាប់ ១ធ្ងន់​ធ្ងរ

(ប៉ៃលិន)៖ប្ដីប្រពន្ធពីរនា​ក់បានបបួលគ្នា​ផឹកទឹកថ្នាំបាញ់ស្មៅ ប្រភេទទឹ​កខៀវ បានបន្សល់ភា​ពសោកស​ង្រេង​តែប៉ុណ្ណោះ ដោយប្រព​ន្ធត្រូវ​បានស្លាប់ នា​នៅវេលាម៉ោ​ង១៩ និង២០​នាទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ រីឯប្តីកំ​ពុងសង្រ្គោះ​បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

មន្ត្រីជំនាញ នៃអធិការដ្ឋាន​នគរបាលក្រុង​ប៉ៃលិនឲ្យដឹងថា ជន​រងគ្រោះពីរនាក់ប្តីប្រពន្ធបាន​បបួលគ្នា​ផឹកថ្នាំពុល​បាញ់ស្មៅប្រ​ភេទទឹកខៀវ នៅក្នុងផ្ទះ​ចាំចម្ការ ដែល​មាន​ឈ្មោះ មាស ​នី ភេទស្រី អាយុ៣​៩ឆ្នាំ ជាក​សិករចាំ​ចំការកៅស៊ូឲ្យគេ និងប្ដីឈ្មោះ ​ប៉ាន់ ពឿន ភេទប្រុស​ អាយុ២៧ឆ្នាំ ជា​កសិករ ទាំងពីរ​នាក់ប្តី​ប្រពន្ធ​ស្នាក់នៅក្នុងចំការកៅស៊ូ នៅភូមិ​អូរតាវ៉ៅ សង្កាត់អូរ​តាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាចំណា​កស្រុកម​ករ​ស់នៅក្នុងខេ​ត្តប៉ៃលិន អស់រយ:ពេល​១០ឆ្នាំ ទើ​បមានកូនតូចម្នាក់ ភេ​ទប្រុស អាយុជាង២​ខែ។

ប្តីប្រពន្ធ​ខាងលើ មុនដំបូងបុ​រសជាប្តី​បានផឹកស្រា​ស្រវឹង ស្របពេលដែលឪ​ពុកម្តាយ​ខាងប្រពន្ធ នៅខេត្ត​ស្វាយរៀង បានទូរស័ព្ទ​មកប្រាប់ឱ្យនា​ងជាប្រពន្ធ ប្រញាប់​ទៅព្យាបាលជំងឺ នៅ​ឯស្រុកកំណើត ព្រោះ​រាល់​ថ្ងៃនាង​មានសុខភាព​មិនល្អឧស្សាហ៍​ឈឺ លុះប្តីស្មានថា គ្រួសារខា​ងប្រពន្ធបំ​បែក​បំបាក់​ទើបបបួ​លគ្នាផឹក​ថ្នាំទឹក​ខៀវតែម្តង។

ក្រោយមកត្រូវបាន​បងប្អូន​បញ្ជូនមកសង្គ្រោះ​នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន អនិច្ចាគ្រូ​ពេទ្យទេវតា​សង្គ្រោះក៏​មិនរស់ដែរ ឥឡូវ ស្រ្តីរង​គ្រោះ(បានស្លាប់ហើ​យ)ចំណែកប្ដីសង្ឃឹមតិចណាស់។

ប្រជាពលរ​ដ្ឋបាននិយាយ តៗគ្នាថា​ អ្នកដែ​លផឹកទឹកថ្នាំបាញ់ស្មៅ ប្រភេទទឹក​ខៀវនេះ​មានសង្ឃឹម​តិចណាស់​។ បច្ចុប្បន្ន សពស្ត្រីដែលស្លាប់នោះត្រូវបានក្រុមគ្រូពេទ្យ និងសមត្តកិច្ចជំនាញ​បានប្រគល់​ឲ្បបងប្អូនក្រុមគ្រួសា​រយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅកន្លែងភូមិឃុំខាងលើ ៕ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button