ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើពិធីដង្ហែព្រះពុទ្ធរូបអង្គធំ នៅវត្ត រតនារាមផ្សាកណ្តាល ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្ន ឆ្នាំ២០២២ ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើពិធីដង្ហែព្រះ រូបចំនួនមួយព្រះអង្គយកទៅតម្កល់លើ បល្ល័ង្ក សម្រាប់ជាទីគោរពសក្ការៈ ដោយការផ្ដួចផ្ដើមឡើងពី ព្រះអង្គគ្រូ ព្រះសិរីរក្ខិតវង្ស តែម ម៉ាច ដែលជាព្រះគ្រូចៅអធិការ វត្តរតនារាមផ្សារកណ្ដាលព្រមទាំងមានសទ្ធាជ្រះថ្លាពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ប្រជាពុទ្ធបរិស័ទ ក្នុងនិង ក្រៅប្រទេស ពិសេសអាជីវករ នៅក្រុងប៉ោយប៉ែត បានផ្ដួចផ្ដើមកសាងនូវព្រះពុទ្ធរូបតម្កល់ក្នុងបរិវេណវត្តរតនារាមផ្សារកណ្តាលនេះ ចំនួន៥ព្រះអង្គដែលពេលនេះតម្កល់លើ បល្ល័ង្កចំនួន២ អង្គហើយ ក្នុងព្រះពុទ្ធរូប៥ព្រះអង្គរួមមានៈព្រះកកុសន្ធរ ព្រះគណាកាមណូព្រះការសប៉ោ ព្រះសមណ្ណគោត្តម និងព្រះសេអារ្យមេត្រី។
ព្រះតេជគុណ តែម ម៉ាច បានមានសង្ឃដីកាបន្តថា ក្នុងវត្តរតនារាមផ្សារកណ្ដាលនាពេលបច្ចុប្បន្ន មានព្រះសង្ឃគង់នៅសរុបចំនួន ១៤៨អង្គ ហើយព្រះសង្ឃមួយចំនួនធំកំពុងរៀនសូត្រ នៅសាលាពុទ្ធិកសិក្សា រៀនបណ្តើរកសាងបណ្ដើរ ព្រមទាំងមានសមិទ្ធផលនានា ដែលកំពុងសាងសង់ដូចជា របងខ្លោងទ្វារកន្លែងសម្រាប់តម្កល់នៅព្រះពុទ្ធរូប អាស្រ័យហេតុនេះ ក្នុងនាមព្រះគ្រូចៅអធិការវត្តដែលជាអ្នកដឹកនាំមួយរូប សុំអំពាវនាវបិណ្ឌបាតដល់ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី អ្នកនាងកញ្ញា លោកឧកញ៉ា អាជីវករ សប្បុរសជនក្នុងនិងក្រៅប្រទេស សូមមេត្តាបន្តជួយជ្រោមជ្រែង ទំនុកបម្រុងព្រះសង្ឃដែលកំពុងរៀនសូត្រ និងបន្តជួយជាសទ្ធាជ្រះ សម្ភារៈបច្ច័យ ដើម្បីកសាងនូវសមិទ្ធផលនានា នៅក្នុងវត្តរតនារាមផ្សារកណ្តាលនេះឲ្យបានឆាប់រួចរាល់ជាស្ថាពរផងចុះ៕