ព័ត៌មានជាតិ

ក្រុមការងា​រសាខា​កា​កបាទក្រហ​មកម្ពុជាខេត្តបន្ទាយមានជ័យ​ ចុះសួ​រសុខទុក្ខ និងនាំយ​កអំណោយ​ចែកជូនដល់​អ្នកផ្ទុកមេរោគអេ​ដស៍ ក្នុង​ឱកាស​ទិវាពិភ​ព​លោកប្រយុទ្ធនិ​ងជំងឺអេដ​ស៍ ១ធ្នូ ២០២២

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មា​ធិការសាខា​កា​កបាទក្រហ​មកម្ពុជា​ខេត្ត​បន្ទា​យមានជ័យ ព្រម​ទាំងលោក​ជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខា បានដឹក​នាំក្រុ​មកា​រងារសាខា អនុសាខា ក្រុម កក្រក សង្កាត់ អ្នកស្ម័គ្រចិត្ត និង​យុវជន កក្រក បានចុះ​សួរសុខទុក្ខ

និង​នាំយកអំណោយ​មនុស្សធម៌របស់សាខាទៅចែកជូនដល់​អ្នកផ្ទុកមេរោគអេដស៍ កាលពីរ​សៀល​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាស​ទិវាពិភព​លោកប្រយុទ្ធ និងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២២ ក្រោម​ប្រធាន​បទធ្វើអោ​យមា​នសម​ភាព

ពិធីនេះបានប្រារព្ធធ្វើឡើងនៅបរិវេណ​អនុវិទ្យាល័យអង្គាបុស្ស ស្ថិតនៅក្នុងសង្កាត់​កោះពងសត្វ ក្រុង​សិរីសោភ័ណ ដែ​លមានអ្នកទទួលផ​លចំនួន៤៣នាក់ មកពី ២សង្កាត់ ក្នុងក្រុងសិរីសោភ័ណ ក្នុង​នោះម​កពីសង្កាត់​កោះពង​សត្វចំនួន ១​៧នាក់ និងមកពីសង្កាត់ភ្នៀត​ចំនួន២៦នាក់។

ក្នុងឱកាស​សាកសួរសុខទុក្ខនោះដែរ ឯកឧត្តមប្រធានបា​ននាំនូវប្រសាសន៍​ផ្តាំផ្ញើ​សាកសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កា​កបាទ​ក្រហ​មកម្ពុជា និងជា​ឥស្សរ​ជនឆ្នើម​ថ្នាក់​ជាតិ នៃវេទិកាភាពជា​អ្នកដឹកនាំតំបន់អា​ស៊ី ប៉ាស៊ីហ្វិក ឆ្លើយ​តបមេរោគអេដស៍ ជំងឺ​អេដស៍ និង​ការអភិវឌ្ឍ​នៅកម្ពុជា។ ម៉្យាងវិញទៀត​ឯកឧត្តមប្រធាន​ក៏បានចូល​រួមលើកទឹ​កចិត្ត​ដល់អ្នក​ផ្ទុកមេរោគ​ទាំងអស់កុំអោយ​អស់សង្ឃឹមក្នុងជីវិត ត្រូវប្រឹងប្រែង​ថែរក្សាសុខ​ភាពអោយ​បានល្អប្រសើរ ព្រោះក្នុងរ​យៈពេលប៉ុន្មា​នឆ្នាំកន្លងមក​នេះរាជរដ្ឋាភិបាល និងកាក​បាទក្រហ​មកម្ពជា​មានយុទ្ធ​សាស្រ្តកាត់បន្ថយ​ និងលប់បំបាត់ជំ​ងឺអេដស៍អោយ​អស់ក្នុងរ​យៈពេលប៉ុន្មានឆ្នាំទៀតនេះ។

អំណោយដែល​សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំ​មកនាពេលនេះក្នុង​មួយនាក់ៗទទួលបាន អង្ក​រ​២​៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី៣ដប, ប្រេងឆា១ដប, ប្រេងកូឡា១ដប, ទឹកដោះគោ​ឆៅ១​ឡូតិ៍, ទឹកដោះគោខាប់២កំប៉ុង, ទឹកសណ្តែក១យួរ, ស្ករស២គីឡូក្រាម, នំប្រៃ១ថង់, អាវយឺតកមូល៥, ជែលលាងសម្អាតដៃ៤ដប និង ថវិកាមួយចំនួនផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button