ព័ត៌មានជាតិ

សាខាកាកបាទក្រហម​កម្ពុជា ខេត្តប៉ៃលិន សហ​ការជាមួយ​មន្ទីរសុខាភិបាល ​ខេត្តប៉ៃលិន ប្រារព្ធ​ទិវាពិភ​ពលោ​កប្រយុទ្ធនឹ​ងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធាន​បទ «ធ្វើឱ្យមានសមភាព»

ខេត្តប៉ៃលិន៖នារព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ស​ហកា​រជាមួយមន្ទីរសុខាភិបាល ខេត្តប៉ៃលិន បានរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» ក្រោមអធិបតីភាព ឯកឧត្តម ហែម ឫទ្ធី អនុ​ប្រធានគណៈកម្មាធិការប្រយុ​ទ្ធប្រឆាំង នឹងជំងឺអេដស៍ខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិ​បា​លខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង នឹង​ជំងឺអេដស៍ខេត្តប៉ៃលិន ដោយមានការចូ​លរួមពីសំ​ណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី​សមាជិក សមា​ជិកាគណៈកម្មាធិការសាខា គណៈកម្មាធិការប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍​ខេត្ត​ប៉ៃលិន ក្រុមប្រតិបត្តិសា​ខា លោក លោកស្រីសមាជិក សមាជិកា​គណៈកម្មាធិ​ការអនុ​សាខាក្រុង អ្នកស្ម័គ្រចិត្ត យុវជន កក្រក ចំនួន ៧៦ នាក់ ស្រី ៣៤ និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ២០នា​ក់ ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណមន្ទីរសុខាភិបាលខេត្តប៉ៃលិន ។

ក្នុងឱកាសនោះលោកស្រី អាន់ លីណា មន្រ្តីប្រតិបត្តិសាខា បានអានជូនអង្គពិធីនូវសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ជាឥស្សរជនឆ្នើមថ្នាក់​ជាតិនៃវេទិកាភា​ពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអ​ភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភ​ពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ​«ធ្វើឱ្យមានសមភាព» ក្នុងសារលិ​ខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ពី មោទនភាព​ដែលរា​ជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដា​លមេរោគឆ្លងនានា រួមទាំងមេរោគអេដស៍ បាន​ល្អប្រសើរ ខណៈដែលកម្ពុជាបានបើកប្រទេសពេញលេញឡើងវិញ ដើម្បីស្តារនិង​ជំរុញកំណើន​សេដ្ឋកិច្ច ក្នុងបរិការណ៍ជំងឺកូវីដ១៩, ជាពិសេសសកម្មភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាមួយនឹង​ស្មារតីទទួលខុសត្រូវខ្ពស់ រួមមាន រដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់, ស្ថាប័នឯកជន និងដៃគូ​អភិវឌ្ឍ ដែលបានផ្តល់ថ្នាំ និងប័ណ្ណសមធម៌ ជាមួយនឹង​ថវិកាទ្រទ្រង់​ជីវភាពដល់អ្នកផ្ទុក​មេរោគ​អេដស៍ ធ្វើឱ្យអ្នកផ្ទុកមេរោគអេដស៍ នឹងអ្នកជំងឺអេដស៍រាប់ម៉ឺននាក់ មានសុខភាពល្អ, មានក្តីសង្ឃឹម, អាចរស់នៅក្នុងភាពថ្លៃថ្នូរ ស្មើមុខស្មើមាត់ ពុំមានការរើសអើង ក្នុងសង្គមជាតិ។ជាមួយ​គ្នានេះ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវ​នាវដល់បងប្អូនជនរួមជាតិ សូមចូលរួមអ​នុវត្តទាំងអ​ស់គ្នា នូវផែនទីយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ដើម្បីសម្រេច​បានការបញ្ចប់​អេដស៍នៅ​ឆ្នាំ២០២៥ ។

«ការធ្វើឱ្យមាន​សមភាព» តាមរយៈសកម្មភាពសំខាន់ៗដូចខាងក្រោម៖

សូមបងប្អូ​នជនរួមជាតិ, វិស័យឯកជន, អង្គការជាតិអន្តរជាតិទាំង​អស់ចូលរួមជាកម្លាំ​ងក្នុងច​រន្តជាតិតែមួយ, ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ជាមួយនឹង​ការធ្វើឱ្យមា​នសមភាពនៅក្នុងសង្គមជាតិ។

សូមបងប្អូនជនរួមជា​តិ ជាពិសេសក្មួយៗ យុវជនយុវនារី ត្រូវស្វែងយល់ជាប្រចាំនូ​វចំណេះដឹ​ងថ្មីៗ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ ដើម្បីបង្ការខ្លួន​យើង, គ្រួសារយើង, សហគមន៍យើង និងសង្គមជាតិយើង។

សូមប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរក សេវា​ផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សា ការសម្ងាត់​នៅតាម​សេ​វាសាធារណៈ, សេវាអង្គការសង្គមស៊ីវិល, សេវាឯកជន។ល។ ដើម្បីអាចសម្រេចចិត្តទៅ​ទទួលសេវា​ថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា។

សូមស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច ៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអា​ចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារក។

សូមបងប្អូន​ប្រជាពលរដ្ឋបញ្ឈប់ការរើសអើង ទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជា​អំពើផ្ទុយទៅ​នឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេ​ដស៍នៅកម្ពុជា។

សូមបងប្អូនក្នុងក្រុមប្រឈមខ្ពស់រួមមាន បុរសរួមភេទជាមួយបុរស, អ្នកបំប្លែងភេទ និងស្ត្រីបម្រើ​ការនៅគ្រឹះស្ថានសប្បាយមនុស្សពេញវ័យ ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការបង្ការជំងឺអេដស៍ និង ជំងឺឆ្លងផ្សេងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button