ព័ត៌មានជាតិ

នគរបាលវរ​ការពារព្រំដែនគោក៨១៥ និងន​គរបាលប៉ុស្តិ៍បឹង​បេងឃា​ត់ ពលរដ្ឋ​និងកុមារសរុប​២២​នាក់ យ​កមកអប់រំ ខណៈ​ដែល​ព្យាយា​ម​លួចឆ្លងដែន​ខុសច្បាប់​ចូលប្រទេ​សថៃ

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជា​របស់លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរ​បាលខេត្តបន្ទា​យមានជ័យ ក្នុងការទំនា​ក់ទំនង​ល្អជាមួយ​អាជ្ញាធរពា​ក់ព័ន្ធ និងត្រូវប​ង្ក្រាបរាល់​បទល្មើឆ្លង​ដែនគ្រប់ប្រភេទ នៅវេលាម៉ោង ១៧:១៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍ចំ​បក់០៤នាក់ ដឹកនាំដោយ​លោកវរ​សេនីយ៍ឯក សួង សៅ មេបញ្ជាកា​រវរនគរបា​លការពារ​ព្រំដែ​នគោកលេខ៨១៥ បានចាត់​តាំង​លោកវ​រសេ​នីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរងទទួល​ទិស​ប៉ុស្តិ៍ចំបក់ និងលោ​កវរសេនី​យ៍ត្រី ប៊ុន គុណ នាយប៉ុស្តិ៍ចំ​បក់បាន សហការជាមួយ​កម្លាំងប៉ុស្តិ៍រដ្ឋបា​លឃុំបឹងបេង បានទ​ប់ស្កាត់​ប្រជាពលរដ្ឋ​ចំនួន ២២នាក់ (ស្រី០៩នាក់ កុមារ០៥នាក់) ដែល​បម្រុង​លួចឆ្ល​ងដែនខុ​សច្បាប់ទៅ​ប្រទេសថៃ នៅចំណុចផ្ទះ​ដែលម្ចាស់ទុកចោល មួយកន្លែងក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទា​យមានជ័យ ។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ពលរដ្ឋទាំ​ងនេះត្រូវបានស្ទាក់​ឃាត់យកមកសួរនាំ និង​អប់រំ ខណៈ​ពួកគាត់ត្រូវបា​នមេខ្យល់យក​មកបោះបង់ចោលនៅព្រំដែន និងពួកគា​ត់បានព្យា​យាមឆ្លងដែនចូល​ទឹកដីថៃដោយខុសច្បាប់។ ពលរដ្ឋទាំង​នោះមកពីខេត្តចំនួន ០៤ រួមមានៈ​បន្ទាយមានជ័យ ១៣នាក់,ឧត្តរមានជ័យ ០១នាក់ ,ខេត្តបាត់ដំបង ០៤នាក់និង​កំពង់ធំ ០៤នាក់។

តាមការសួរនាំ ពួកគាត់ជិះរថយន្តឈ្នួលមកចុះនៅចំណុចផ្លូវចូលច្រកបឹងបេង រួចធ្វើដំ​ណើរទៅ​ឈប់សម្រាក​ក្នុងផ្ទះមួ​យកន្លែង (ដែលម្ចាស់​ទុកចោល) ចម្ងាយ​ប្រហែល ១០០ម៉ែត្រ ពីផ្លូវជាតិ បំណង​ឆ្លងទៅប្រទេសថៃ (ស៊ីឈ្នួ​លកាប់អំពៅ) ។បន្ទាប់ពីធ្វើ​ការសួរនាំ និងធ្វើកិច្ចសន្យារួច បាន​ប្រគល់ពួកគាត់​ជូនផ្នែកជំនាញរបស់អ​ធិការនគរបាលស្រុកម៉ាឡៃ ដើម្បី​ចាត់ការបន្ត​តាមនីតិវិធីច្បា​ប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button