ក្រសួងមុខ​ងារសាធារណៈ រៀបចំកិ​ច្ចប្រជុំជា​មួយ១០ ​ក្រសួង​ ស្ថាប័ន​ ម្តងមួយៗ ដើម្បី​ពិនិត្យពិភា​ក្សាលើសេច​ក្តីព្រាង​អនុក្រឹត្យ ស្តីពីកា​ររៀបចំ និងកា​រប្រព្រឹត្តទៅ​របស់ក្រសួង ស្ថាប័ន ​ទាំង១០

(ភ្នំពេញ)៖រយៈពេល២សប្តាហ៍កន្លង​មកនេះ ក្រសួងមុខងារ​សាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃ​គណៈកម្មា​ធិការជាតិជំរុញការអ​នុវត្តវិធានការគន្លឹះ ក្នុងការកែ​ទម្រង់រដ្ឋបាលសាធារណៈ របស់​រាជរដ្ឋាភិបាលកម្ពុជានីតិ​កាលទី៧ នៃរដ្ឋសភា (...) បានដឹកនាំកិច្ចប្រជុំ​ពិភាក្សាលើការរៀប​ចំអនុក្រឹត្យស្តី​ពីការរៀបចំ និង​ការប្រព្រឹត្តទៅរបស់​ក្រសួង ស្ថាប័នបានចំនួន៧ ក្នុងចំណោម១០ រួមមាន​៖ ()ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ()ក្រសួងព័​ត៌មាន ()ក្រសួង​បរិស្ថាន ()ក្រសួងអ​ភិវឌ្ឍន៍ជនបទ ()ក្រសួងពា​ណិជ្ជកម្ម និង ()ក្រសួងរ៉ែ និង​ថាមពល។ កិច្ចប្រជុំនី​មួយៗ ដឹកនាំដោយ ​ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីក្រ​សួងមុខងា​រសាធារណៈ ​និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ...

ក្រៅពីក្រសួង​សាមី កិច្ចប្រជុំនីមួយៗក៏ទទួលបានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ដែលមា​នមុខងារ និងតួនាទីភារកិច្ច ប្រហាក់ប្រហែលគ្នា ឬប្រទាក់ក្រឡាគ្នា និងអង្គភា​ពដែល​ពាក់ព័ន្ធផ​ងដែរ ដើម្បីពិនិត្យ និងស្វែងរកធាតុចូល ធ្វើយ៉ាងណាធានា​កែលម្អភាពត្រួត​ស៊ីគ្នានៃមុខ​ងារភារកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ ហើយធានាឱ្យការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នទាំងអ​ស់ អនុលោម​យុទ្ធសាស្ត្របញ្ចកោណ និងគោលការណ៍កែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាបាល​នីតិកាលទី៧ នៃរដ្ឋសភា «ពង្រឹង ជាជាងពង្រីក»។ ចំណុចមួយចំ​នួនដែលអា​ចលើកជាឧទាហរណ៍បានចេញពីកិច្ចពិភាក្សា មានដូចជា៖ ការរៀបចំរច​នាសម្ព័ន្ធច្របា​ច់បញ្ចូល​អង្គភាពដែលមានតួនាទីប្រហាក់ប្រហែល, ការរៀបចំមុខ​ងារស្នូលនិង​មុខងាររងរប​ស់អង្គភាព, សមត្ថកិច្ចដឹ​កនាំនិងគ្រប់គ្រង, និងមុខងារដែលបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិជាដើម ។ល។

Leave a Reply

Your email address will not be published. Required fields are marked *