មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញអប់រំផ្សពផ្សាយ សភាពការណ៍ថ្មីៗ និងនវានុវត្តន៍ភាព នៃបច្ចេកវិទ្យាឌីជីថល
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃអាទិត្យ ១០ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រកបដោយភាពទទួលខុសត្រូវ និងរក្សាបាននូវការងារលក្ខការណ៍របស់កងទ័ព ដែលពាក់ព័ន្ធដល់សន្តិសុខជាតិ ។
ក្នុងកិច្ចប្រជុំនេះបានធ្វើឡើងនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង កងពល នាយសេនាធិការរង នាយការិយាល័យ នាយផ្នែកជំនាញ មេបញ្ជាការ កងអនុសេនាធំចំណុះ កងពល លោកមេបញ្ជាការ វរសេនាតូចទាំង៤ និងនាយទាហាន វ័យក្មេងផងដែរ។
នាឱកាសនោះលោកឧត្តមសេនីយ៍ សឹង្ហ ទុំ បានគូសបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល បច្ចុប្បន្នកំពុងវិវត្តន៍ប្រកបដោយនវានុវត្តន៍ភាព ជាពិសេសបណ្តាញទំនាក់នងសង្គម ដែលកំពុងដើរតួយ៉ាងសំខាន់ក្នុងការប្រើប្រាស់របស់មនុស្សលោកជាសកល ដែលវាបានផ្តល់នូវផលវិជ្ជមាន និងអវិជ្ជមាន អាស្រ័យលើអ្នកប្រើប្រាស់។ចំពោះកងកម្លាំង ត្រូវអនុវត្តន៍ឲ្យបាន ក្នុងការរក្សាការសម្ងាត់យោធា ដែលបានកំណត់ឲ្យបានជាប់ជាប្រចាំ។
ក្នុងនោះលោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានថ្លែងការកោតសរសើរ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលតែងតែចែករំលែក លើបណ្តាញទំនាក់ទំនងសង្គម នូវសកម្មភាពល្អៗ ការវិវត្តន៍រីកចម្រើន នៃប្រទេសជាតិ សកម្មភាពថ្នាក់ដឹកនាំ លើកស្ទួយកិត្តយសជាតិ លុបបំបាត់នូវការ ផ្សាយបំផ្លើសការពិត របស់ចលនាក្រុមឧទ្ទាមចង់ធ្វើបដិវត្តន៍ព៌ណ ទាំងសកម្មភាពជាក់ស្តែង និងបណ្តាញទំនាក់ទំនងសង្គម ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋភិបាលស្របច្បាប់៕