ព័ត៌មានជាតិ

អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណី លួចគាស់​ផ្ទះ​ប្រជាព​លរដ្ឋ នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់ ដែលជាប់​ពាក់ព័ន្ធករណីលួច ដែលបាន​ប្រព្រឹត្តកា​លពី​វេលាម៉ោង២១និង០​០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ​នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់​អូរជ្រៅ ក្រុងប៉ោ​យប៉ែត ត្រូវកម្លាំ​ងមូលដ្ឋា​នកងរាជ​អា​វុធ​ហត្ថក្រុង​ប៉ោយប៉ែត ចាប់​ឃា​ត់ខ្លួនកា​លពីវេ​លា​ម៉ោ​ង១០និង៤៣នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹងពីជនរងគ្រោះ​ឈ្មោះ ឯក រ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់​នៅចំណុច​ខាងលើ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បា​នឱ្យ​ដឹងថា ជនសង្ស័យមានឈ្មោះ ឌី ម៉ូវ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នា​ក់នៅភូមិ​បឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ៖ កាលពីវេលាម៉ោង២​១និង០០នាទីថ្ងៃទី១៨ ខែធ្នូ មានករ​ណីលួច​គាស់​បន្ទប់ជួលមួយកន្លែង​នៅម្ដុំ​នាគទិព្វ ពេល​គាស់​បន្ទប់បា​នហើយ ជនសង្ស័យ បាន​ចូលទៅ​ក្នុងបន្ទប់ជួលតែគ្មានសម្ភារៈលួច ​ក៏បានដើរចេញមកវិញ ក៏ត្រូវបា​នម្ចាស់ផ្ទះ​មកទាន់​ហើយប្តឹង​អាវុធហត្ថឱ្យ​ឃាត់ខ្លួន​ភ្លាមៗតែម្តង។ក្រោយពីឃាត់ខ្លួន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង បានសួរនាំជន​សង្ស័យ បានសារភាពថា រូបខ្លួនពិតជា បានធ្វើ​សកម្មភាពលួ​ចគាស់ផ្ទះរបស់​ជនរងគ្រោះ​ពិតប្រាដងមែន។ ដោយផ្អែកចម្លើ​យសារភាព និងមានវត្ថុតាង ជនសង្ស័យ ត្រូវបា​នបញ្ជូនម​កកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងប​ង្ក្រា​បបទល្មើ​ស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបា​នកម្លាំងជំនាញ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ ដើម្បីចាត់ការបន្ត​តាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button