ព័ត៌មានជាតិ

អបអរសាទរទិវា ពិភពលោកប្រយុទ្ធ ​និងជំងឺ​អេដស៍ ១ធ្នូ ឆ្នាំ២០២២ ក្រោមប្រ​ធានបទ​«ធ្វើឲ្យ​មាន​សម​ភាព»

ខេត្តបន្ទាយមានជ័យ៖ទិវាពិភពលោ​កប្រយុទ្ធនឹងជំងឺ​អេដស៍ ១ ធ្នូ ក្រោមប្រធានបទ «ធ្វើឱ្យមាន​សមភាព» ត្រូវបាន​ប្រារព្ធធ្វើឡើង​នៅសួនមានជ័យ នាព្រឹកថ្ងៃទី​២១ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអ​ធិបតីភា​ព ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុម​ប្រឹក្សា ខេត្ត ឯកឧត្ដម អ៊ុំ​ រាត្រី អភិបាល នៃគណៈអភិ​បាល ខេត្តបន្ទាយមានជ័យ និលោក ជំទាវ ។

ឯកឧត្ដម បណ្ឌិត ឡេ ច័ន្ទសង្វាត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធា​នមន្ទីរសុខាភិបាលខេត្ត បាន​លើកឡើងថា យោងតាមរបាយការណ៍របស់​អង្គការ UNAIDS នៅឆ្នាំ២០១២ បានបង្ហាញថា នៅលើពីស​កល​លោកទាំងមូលមានអ្នកផ្ទុកមេរោគអេដស៍ ប្រមាណ​៣៤ លាននាក់ ក្នុងនោះ​មនុស្ស​ឆ្លងថ្មី​មានប្រមាណ​ ២​លាននាក់ ក្នុងមួយឆ្នាំ ​​និងមនុស្សប្រមាណ ១.៧លាន​នាក់ក្នុងមួយ​ឆ្នាំបាន​ស្លាប់បាត់បង់ជីវិត​ដោយសារជំងឺអេដស៍ដ៏កាច់សាហាវនេះ។ សម្រាប់​ព្រះរាជាណា​ចក្រកម្ពុជា ឆ្លងតា​មកា​រសង្កេត អត្រាប្រេ​វ៉ាឡង់ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៍ ​សើស្បែក និង​កាមរោគ បានបង្ហាញឲ្យ​ឃើញថា នៅប្រទេសកម្ពុជា​ក្នុងឆ្នាំ១៩៩៨ មានប្រេវ៉ាឡង់​អ្នកផ្ទុកមេរោ​គអេដស៍ អ្នកជម្ងឺអេដស៍ នៅលើ​មនុស្សពេញអាយុ​១៥​ ទៅ៤៩ ឆ្នាំ មាន​ចំនួន១.%​ហើយ​មានកា​រថយចុះ​មកត្រឹម០.%នៅឆ្នាំ២​០១៣ និងបានបន្ត​ចុះម​កនៅត្រឹម០.% នៅឆ្នាំ២០១៤ មកដ​ល់ឆ្នាំ២​០២២ នេះ ។ ដោយឡែកខេត្តបន្ទាយមានជ័យ​មានការប៉ាន់ប្រមាណ អ្នកផ្ទុកមេ​រោគអេដស៍ និងអ្នកជំងឺ​អេដស៍ប្រ​មាណ ៤,៦៩២​នាក់ ក្នុ​ងឆ្នាំ២០២២។

ឯកឧត្តមបានបន្តថា ការថយចុះ​នៃអត្រាប្រេវ៉ាឡង់​ជំងឺអេដស៍នេះ បានបង្ហាញ​ឲ្យឃើញ​ពីកិច្ចខិតខំ​ប្រឹងប្រែ​ងរួមគ្នា ជាពហុវិ​ស័យក្នុងការចូលរួម​ទប់ស្កាត់ នូវការរីករាលដាលនេះ ហើយសម្រាប់​ខេត្ត​បន្ទាយ​មានជ័យកន្លងមក ដោយ​មានកិច្ចសហការគ្នា​យ៉ាងសកម្មរវាងស្ថាប័នរដ្ឋ អង្គការជាតិ និង​អន្តរ​ជាតិ ស្ថាប័នឯ​កជននានា យើងមា​នយុទ្ធ​សាស្ត្រធំ​ៗបីសំខាន់ គឺវិ​ធានការការពារ ការព្យាបា​លថែទាំបន្តដ​ល់អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ និងការគ្រប់គ្រងផ្នែកសម្របសម្រួល។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុំ​ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអានសា​រលិខិតរប​ស់សម្តេចតេជោ ហ៊ុន សែន ក្នុងទិវា​ពិភព​លោកប្រយុទ្ធនឹ​ងជំងឺអេដស៍ ថ្ងៃទី១ ធ្នូ និងអំពា​វនាវដល់​ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមប្ដេជ្ញាចិ​ត្តដ៏មោះមុតជាមួយអាជ្ញាធរជាតិ ប្រយុទ្ធនឹ​ងជំងឺអេដស៍ ដើម្បីឆ្ពោះទៅ​លុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ ឲ្យជោគជ័យ​នៅឆ្នាំ២០២៥ខាងមុខនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button