ព័ត៌មានជាតិ

ឯកឧត្តម ភូ ពុយ អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាកសិករ ក្នុងស្រុកមង្គលបុរី

ខេត្តបន្ទាយមានជ័យ៖ដើម្បីពង្រឹង និងធ្វើការរៀបចំច​ងក្រង​ក្រុមស​ហគមន៍ទីផ្សារស្រូវ.អង្ករ ជូន​ដល់បង​ប្អូនប្រ​ជាកសិករ ក្នុងស្រុក​មង្គលបូរីឯ​កឧត្តម ភូ ពុយ​ អគ្គនា​យកក្រុមហ៊ុនបៃតង និង​ជាអ្នក​តំណាងរាស្ត្រ មណ្ឌល​ ខេត្តបាត់ដំបង អ​មដំណើរ​ដោយលោក លី សារី ប្រធានក្រុមកា​រងារចុះជួ​យមូលដ្ឋាន​ស្រុក​មង្គលបូរី និង​ជាអភិបា​លរងខេត្ត លោកឧកញ៉ា អ៊ឹ​ង វណ្ណម៉ៅ ប្រធានសមាគមខ្មែរចិន សាលារៀនចុ​ងវ៉ា និងជាសមាជិក​ក្រុមប្រឹក្សាស្រុកមង្គ​លបូរី រួមជាមួយ​ក្រុមការងារ បានអញ្ជើ​ញចុះជួបសំ​ណេះសំណា​លជាមួយប្រជាក​សិករ នៅឃុំស្រះរាំ​ង និងឃុំរហា​ត់ទឹក ស្រុកមង្គលបូរី កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

លោក លី សារី ក្នុងនា​មជាប្រធានក្រុមការងា​រចុះជួយមូលដ្ឋានស្រុកមង្គលបូរី និងជាអភិបា​លរង​ខេត្ត សូមថ្លែងអំណរអគុណចំពោះឯកឧត្តមឧកញ៉ា អគ្គនាយកក្រុមហ៊ុនបៃតង និងក្រុមការងារ ដែលតែងតែគិតគូរពីសុខទុក្ខ នឹងពីរបញ្ហាកង្វល់របស់បងប្អូនប្រជាក​សិកររឿងស្រូវ.​អង្ករ។ ព្រោះ​ស្រូវ អង្គរ ពិតជាសំ​ខាន់​ណាស់សម្រាប់ជីវ​ភាព សេដ្ឋកិច្ចរបស់បងប្អូន​ប្រជាកសិករ ក្នុងប្រទេ​ស​កម្ពុជា​យើង ក៏ដូចជាក្នុង​ស្រុកមង្គល​បូរីទាំងមូល។

លោក ប្រធានក្រុមការ​ងារចុះជួយមូ​លដ្ឋានស្រុក​មង្គលបូរី និងជាអភិបាលរងខេត្ត បានធ្វើកា​រអំ​ពាវនា​វដ​ល់បងប្អូនប្រជា​កសិករដែលចូល​រួមនាពេ​លនេះ ត្រូវចូលរួមយកចិត្តទុកដាក់ស្តាប់ និង​លើក​ឡើ​ងពីកង្វល់រប​ស់បងប្អូនប្រជាកសិករនៅមូលដ្ឋានរបស់ខ្លួន។ជាពិសេសចូ​លរួមសហការ​ណ៍ពី​ការរៀប​ចំចងក្រងក្រុមសហ​គមន៍ទីផ្សារស្រូវ.អង្ករ ដើម្បីបញ្ចៀស​ការទិញ​ស្រូវទម្លាក់​ថ្លៃស្រូវពី​ឈ្មួញមួយចំនួន។

ថ្លែងក្នុងឱ​កាសការជួបសំណេះសំ​ណាលជាមួយប្រជា​កសិករឯកឧត្តម ភូ ពុយ បានមាន​ប្រសាសន៍​លើកឡើងថា៖ ការចុះជួបសំ​ណេះសំណាលនា​ពេលនេះ គឺដើម្បីផ្តល់​ភាពកក់ក្តៅជូនប្រជាកសិករ សម្រាប់​អ្នកស្ម័គ្រចិត្ត ដែលចូលរួមជាសមាជិកក្រុមសហគមន៍ទីផ្សារស្រូវ.អង្ក ក្នុងស្រុកមង្គលបូរី ជាមួយ​ក្រុមហ៊ុនបៃត​ង។ ម្យ៉ាងវិញទៀត ដើម្បីទទួល​បានទីផ្សារស្រូវអង្ករច្បាស់លាស់ ជូនបងប្អូន​ជាកសិករ ដើម្បីទៅថ្ងៃអ​នាគត ដើម្បីគុណភាព​ នៃតម្លៃស្រូវ.អង្ករ នៅក្នុងសហគមន៍ ក៏ដូចជា​នៅលើ​កទីផ្សារផងដែរ។

ឯកឧត្តម អគ្គនាយកក្រុ​មហ៊ុនបៃតង និងជាអ្នកតំណាង​រាស្ត្រ មណ្ឌលខេត្តបាត់ដំបង បាន​បញ្ជាក់​ថា៖ឯកឧត្តម និងក្រុមការងារ នឹ​ងខិតខំប្រឹ​ងប្រែងពង្រឹង និងធ្វើកា​ររៀបចំច​ងក្រងក្រុម​សហគមន៍ទី​ផ្សារស្រូវ.អង្ករ ជូនដ​ល់បងប្អូនប្រ​ជាកសិករ អោ​យប្រែក្លាយសហគមន៍ ក្លាយជាសហ​ករទីផ្សារ​សម្រា​ប់ជំរុញកំណើ​ននៃប្រាក់​ចំណូលផ្នែកស្រូវ.អង្គរ ឲ្យរីកចម្រើនទៅថ្ងៃអនាគត នៅក្នុងស្រុក​មង្គលបូរី ហើ​យក្រុមហ៊ុន​ធានាទិញយក​ទាំងអស់សម្រាប់សហគមន៍។ ជាក់​ស្តែងនឹ​ងបង្កើត​ឥណទា​នជី.ថ្នាំស្រូវ ក្រុមគ្រូពេ​ទ្យក្នុងកា​រចុះពិនិត្យស្រូវ ថែទាំជំងឺស្រូវ។

ឯកឧត្តម ភូ ពុយ សូមឱ្យអាជ្ញាធ​រមូលដ្ឋា​ន និងបងប្អូនប្រជាព​លរដ្ឋ ដែលជាកសិករទាំងអស់ ដែល​បានចូលរួមនៅពេល​នេះត្រូវត្រឡប់ទៅ​មូល​ដ្ឋានវិញចូលរួមសហការណ៍ ធ្វើការជាមួយ​ក្រុមការងា​រអោយច្បាស់លា​ស់និងបន្តផ្សព្វផ្សា​យបញ្ហានេះឲ្យបានផ​លផុសដល់បងប្អូនយើងនៅក្នុងសហគមន៍ ដើម្បីគុណភា​ពនៃតម្លៃស្រូវ.អង្ករ បានខ្ពស់នៅលើកទីផ្សារផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button