ព័ត៌មានជាតិ

ប្រកាស​ចូ​លកា​ន់មុខតំណែង អភិបាល​រង នៃគណៈអភិ​បាលខេត្តបាត់ដំបង

ខេត្តបាត់ដំ​បង៖នៅ​ព្រឹ​កថ្ងៃទី​០៤​ ខែមីនា​ ឆ្នាំ២​០២២ រដ្ឋបា​លខេត្តបាត់​ដំបង ​បានធ្វើពិធីប្រ​កាសចូ​ល​កាន់មុខតំណែ​ង អភិ​បាលរង ​នៃគណៈ​អភិបាល​ខេត្តបាត់​ដំប​ង​​ ក្រោម​អធិបីភាព​ឯ​ក​ឧត្តម​ សក់ សេ​ដ្ឋា ​រដ្ឋ​លេ​ខា​ធិការ​ប្រចាំ​ការ ​តំ​ណា​ង​ដ៏ខ្ពង់​ខ្ពស់​សម្ដេច​ក្រ​ឡាហោ​មខេ​ង ​ឧ​ប​នាយក​រដ្ឋម​ន្រ្ដី រដ្ឋ​មន្រ្ដីក្រសួង​មហាផ្ទៃ ឯកឧត្ត រដ្ឋលេខាធិការ អនុរដ្ឋលេខា​ធិការ ក្រសួងមហា​ផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រ​ធាន​ក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគ​ណៈអភិបាលខេត្ត ឯកឧត្តម អគ្គនាយក អគ្គ​នា​យ​ករង ព្រម​ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត លោកស្នងការនគរបាល មេបញ្ជា​ការកង​រាជអាវុធហត្ថ មេបញ្ជាការតំ​បន់ប្រតិបត្តិការសឹករង និងលោក លោកស្រីជាប្រធាន និងអនុ​ប្រ​ធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ផងដែរ

 

នាឱកាសនោះឯកឧត្តម សុខ លូ បា​នមានប្រសាស​ន៍អបអរសាទរ ចំ​ពោះលោក ខូយ រីដា ឋាន​ន្ត​រស័ក្ដ​ឧត្តមមន្រ្ដី ថ្នាក់​លេខ៤​ ដែលត្រូវបា​នផ្ទេរភា​រកិច្ច​ពីអភិបាល​រងខេ​ត្តពោធិ៍សាត់ មកទទួលភារ​កិច្ច​ជា​អភិ​បាលរងខេត្តបា​ត់ដំបង បន្តជួ​យការងារ​ដឹក​នាំនៅខេត្តបាត់ដំបង ជំនួស​លោក យឹម សៀប ដែល​ត្រូវផ្ទេរកា​ន់មុខតំណែងថ្មី​នៅក្រសួងមហាផ្ទៃ

 

បន្ទាប់ពីការប្រគ​ល់អនុក្រឹត្យ ស្ដីពីកា​រផ្ទេរភារកិច្ចមន្រ្ដី​រាជការរួច លោក ខូយ រីដា បានឡើងប្ដេជ្ញាចិត្ត ជូនដល់​ថ្នាក់ដឹកនាំ និងអង្គ​ពិធីទាំងមូល ក្នុងការបន្តខិត​ខំប្រឹងប្រែង​ចូលរួមជួយ​ក្នុងការងារជាមួយ​រដ្ឋបាលខេត្តបា​ត់ដំបង និងបន្តខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋផងដែរ ។

 

ឯកឧត្តម សក់ សេដ្ឋា បានមានប្រសា​សន៍ថ្លែងនូវកា​រកោតសរសើរដល់លោក យឹម សៀប ដែល​កន្លង​មកលោកបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ក្នុងការរួមចំ​ណែកជាមួយ​ឯកឧត្តម លោក​ជំទាវក្នុងរដ្ឋបាលខេត្ត ក្នុងការចូលរួមអភិវឌ្ឍន៍ក្នុងខេត្តបាត់ដំបងផងដែរ ។ជាមួយគ្នានោះដែ​ឯកឧត្តម បានផ្ដាំផ្ញើដ​ល់លោក ខូយ រីដា ដែលទើប​បានផ្ទេរភា​រកិច្ចមកខេត្ត​បាត់ដំបង ខិតខំបន្តចូល​រួមក្នុងកា​រអភិវឌ្ឍខេត្ត​បាត់ដំ​បងឲ្យកាន់តែរីកចម្រើន បន្ថែមទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button