ករណីអគ្គិភ័យឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត បណ្តាលឲ្យមនុស្ស ២៦នាក់បានស្លាប់ និង៤៤នាក់ផ្សេងទៀតរងរបួស
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រុមរុករក និងជួយសង្រ្គោះ អង្គភាព៧០៥ ចំណុះយោធភូមិភាគទី៥ ។ក្នុងប្រតិបត្តិការរុករក និងសង្គ្រោះក្នុងឧបទ្ទេវហេតុករណីអគ្គិភ័យឆេះនៅកាស៊ីណូ Grand Diamond City Resort ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសហការជាមួយកងរុករកនិងជួយសង្រ្គោះ កងពលតូចលេខ៧០ បញ្ជាការដ្ឋាកទ័ពពិសេស កងពលតូចថ្មើរជើងលេខ៥១ ជាង២០០នាក់ និងក្រុមអ្នកជួយសង្គ្រោះស្ម័គចិត្តរបស់ថៃ រួមជាមួយក្រុមពន្លត់អគ្គិភ័យស្នការនគរបាលខេត្តបន្ទាយជ័យ កងកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន ត្រូវបានបិទបញ្ចប់ បន្ទាប់ពីរកឃើញមនុស្ស ២៦នាក់ស្លាប់ និងជិត ៦០នាក់ផ្សេងទៀតរងរបួស ដែលកំពុងសម្រាកព្យាបាលនៅកម្ពុជា។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានមានប្រសាសន៍បញ្ជាក់ថា ក្នុងប្រតិបត្តិរុករក និងសង្គ្រោះ រយៈពេល ៣៩ម៉ោង ករណីអគ្គិភ័យឆេះអគារកាស៊ីណូ Grand Diamond City Resort ក្នុងក្រុងប៉ោយប៉ែត ដែលដឹកនាំដោយឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ហៅកាត់ គ.ជ.គ.ម និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយបណ្តាអង្គភាពយោធា បានរៀបចំការអន្តរាគមន៍រុករក និងស្វែងរកជនរងគ្រោះក្នុងអគ្គិភ័យនោះ ត្រូវបានបិទបញ្ចប់ទាំងស្រុង បន្ទាប់ពីបានសង្គ្រោះជនរងគ្រោះ និងស្វែងរកសាកសពឃើញជាច្រើននាក់រួចមក.បន្ទាប់ពីក្រុមរុករក និងសង្គ្រោះបានចំណាយពេល២ថ្ងៃរួចមកនេះ មានសាកសពចំនួន២៦នាក់ បានរកឃើញក្នុងអគារ និងអ្នករងរបួសសរុប៤៤នាក់ ដែលកំពុងសម្រាក ព្យាបាលនៅកម្ពុជា ហើយមិនមានជនជាតិខ្មែរឡើយ។
បន្ទាប់ពីប្រតិបត្តិការត្រូវបិទបញ្ចប់, នៅថ្ងៃស្អែកមន្រ្តីជំនាញរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយមន្រ្តីជំនាញថៃ នឹងសហការគ្នាចាប់ផ្តើមហ៊ុព័ទ្ធបរិវេណអគារកាស៊ីណូដែលឆេះទាំងស្រុងនេះ ដើម្បីរុះរើសំណង់ទាំងមូល ដោយអាជ្ញាធរបានសម្រេចបិទផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវខាងមុខច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងបានរៀបចំសម្រួលដល់ការធ្វើដំណើរឆ្លងដែនរបស់ប្រជាពលរដ្ឋ និងភ្ញៀវបរទេស ដែលនឹងធ្វើដំណើរតាមផ្លូវវៀងព្រំដែនអន្តរជាតិប៉ោយប៉ែត ខណៈការដឹកជញ្ជូនទំនិញចេញ–ចូល នឹងផ្ទេរទៅតាមច្រកព្រំដែ នអន្តរជាតិស្ទឹងបត់–បាណងអៀន។ កាស៊ីណូ Grand Diamond Resort បានឆាបឆេះទាំងស្រុង កាលពីយប់កណ្តាលអាធ្រាតថ្ងៃទី២៨ ខែធ្នូកន្លងមកនេះ ដោយទំហំខូចខាត និងមូលហេតុនៃអគ្គិភ័យនេះកំពុងបន្តស្រាវជ្រាវនៅឡើយ៕