ព័ត៌មានជាតិ

ឯកឧត្ដម អុី ឈាន និងលោកជំទាវ បានស្រីមុំ អញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋចំនួន៨៩០គ្រួសារ មកពី៣ភូមិ ដែលទើបនឹងកាត់ពីខេត្តបាត់ដំបង ចូលមកខេត្តប៉ៃលិន

(ខេត្តប៉ៃលិន): នៅថ្ងៃទី០១ ខែមករាឆ្នាំ២០២៣នេះ ឯកឧត្តម អុី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិ និងមានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តមប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច បានជួបសំណេះសំណាលនិងសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន៣ភូមិគឺ ភូមិបឹងអូរជាង ភូមិឡាក់៦២ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋផងដែរ ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់នឹករលឹក និងរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ដាច់ស្បៀងស្លាប់ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ។

ក្នុងពិធីនេះផងដែរ ឯកឧត្តម និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋទាំង៨៩០គ្រួសារ រួមមាន អង្ករ គ្រឿងឧបភោគបរិភោគ ខោអាវ និងថវិកាមួយចំនួនផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button