ព័ត៌មានជាតិ

លោក លី សារី និងលោក ង៉ោ ម៉េងជ្រួន អញ្ជើញចុះពិនិត្យការរុះរើកាស៊ីណូ ហ្គ្រេន ដាយមិន ខូច​ខាត​ដោយភ្លើង​ឆេះក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖អគារដ៏ស្គឹមស្កៃក្លាយ​ជាគំនរផេះ​ផង ក្នុងមួយ​ពព្រិចភ្នែក ត្រូវបានអគ្គីភ័យ​លេប​ត្របា​ក់ កាលពីថ្ងៃទី២៨ ​ខែធ្នូ ឆ្នាំ២០២២​ នៅច្រកទ្វារអន្តរជា​តិប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត។ ដោយ​ឡែក​នា​ថ្ងៃទី២ ខែមក​រា ឆ្នាំ២០២៣​ លោក ​លី សារី និងលោក ង៉ោ ម៉េងជ្រួន អនុប្រធា​នសម្រប​សម្រួលការរុះ​រើអគារកាស៊ី​ណូ ហ្គ្រេន ដាយ​មិនខូចខាត និង​ជាអភិបាលរងខេត្ត និងក្រុមការងារបាន អញ្ជើ​ញចុះពិនិត្យការរុះរើ​កាស៊ីណូ ហ្គ្រេន ​ដាយមិន (Grand Diamond City) ខូចខាត នៅច្រកទ្វារ​អន្តរជាតិប៉ោ​យប៉ែត ក្រុងប៉ោយប៉ែត។

លោក ង៉ោ ម៉េងជ្រួន បានសម្រា​ប់រុះរើនេះបា​នរយៈពេល២ថ្ងៃហើ​យធ្វើកា​របែងចែកជា ២ក្រុម៖ ក្រុម​ទី១,ខាងរុះ​រើសំណង់ និងក្រុម​ទី២,ជញ្ជូន​ដែក ដោយធ្វើកា​រសហការ​ជាមួយក្រុមហ៊ុនកាស៊ីណូ ហ្គ្រេន ដា​យមិន (Grand Diamond City) ដោ​យរុះរើអគារ​ខាងជើង​ផ្លូវមុន​ព្រោះវា​មានសុភា​ពទ្រុឌទ្រោម​ចង់រលំ ក្នុង​នោះដោយយកទូដែកបា​នចំនួន៧ពីក្នុងអគារ។

លោក បាន​បញ្ជាក់ថា៖ សម្រាប់​ធ្វើ​ការរុះរើសំណង់អគារនេះ គឺយើងមិនទា​ន់បានអាច​កំណត់រយៈ​ពេលបា​ននោះ​ទេ ជា​ស្តែងលុះត្រា​ណាតែក្រុម​ការ​ងារធ្វើ​ការរុះរើ​ចប់​ជាស្ថាពរ ទើបបើក​អោយដំណើ​ការឆ្លងកាត់ច្រកទ្វារអន្ត​រជាតិជាធម្មតាវិញ។ព្រោះខ្លាចមា​នឧបទ្ទវ​ហេតុណា​មួយជាយថាហេតុ ក្នុង​កា​រធ្វើដំណើរឆ្លងកាត់។

គួររំលឹក​ផងដែរថាចំពោះមូល​ហេតុគ្រោះ​អគ្គីភ័​យនេះកើត​ឡើងគឺ​មក​ពីផ្ទុះសេរខ្សែភ្លើង​នៅក្នុង​កាស៊ីណូ​ បណ្តាល​ឲ្យមនុស្សស្លាប់​សរុបចំនួន២៦នា​ក់ក្នុងនោះ ៧នា​ក់មិនទា​ន់ដឹងអត្តសញ្ញា​ណព្រមទាំ​ងអ្នករងរបួសជា​ង ១០០នាក់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button