ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់​ចាម ប្រារព្ធពិធីអប​អរសាទរ ខួបអនុស្សាវរីយ៍​ លើកទី១១១ ទិវាអន្តរ​ជាតិនារី ៨មីនា ឆ្នាំ២០២២

ខេត្តកំពង់​ចាម៖នៅព្រឹកថ្ងៃ​ទី៤ ខែមីនា ឆ្នាំ ២០២២ រដ្ឋបាលខេត្តកំពង់​ចាម ប្រារព្ធពិធីអប​អរសាទរ ខួប​អនុស្សាវរីយ៍​ លើកទី១១១ ទិវាអន្តរ​ជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាល​នៃគណៈអ​ភិបា​លខេត្តកំពង់ចាម និ​ងលោកជំទាវ ញូង ចរិ​យា អ៊ុន ចាន់ដា ប្រធាន​ស​មាគមនារីកម្ពុជា ដើម្បីសន្តិភាព ​និងអភិវឌ្ឍខេត្ត, ឯកឧត្ដម ខ្លូត ផ​ន ប្រធា​នក្រុមប្រឹក្សាខេត្ត។

 

វិធីនេះប្រារព្ធធ្វើឡើងនៅសា​លសន្និសីទ សាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក​ លោកស្រីអ្នកតំណាងរាស្ត្រ, សមាជិកក្រុមប្រឹក្សាខេត្ត, ​អភិបាលរងអភិបាលខេត្ត, ប្រធានតុលាការដំបូងខេត្ត, កងកម្លាំងទាំងបី, សមាជិកាកិត្តិយ​សនិងប្រតិបត្តិ​នៃសាខា​សមាគមនា​រីកម្ពុជា ដើម្បីសន្តិភាពនិងការអភិវឌ្ឍខេត្ត ស្រុក ក្រុង ,ថ្នាក់ដឹកនាំមន្ទីរអង្គ​ភាពជុំវិញខេត្ត, មន្ត្រីក្រប​ខ័ណ្ឌសាលាខេត្ត ,អភិបាលរង​ក្រុង/ស្រុក គណៈកម្មការពិគ្រោះយោបល់កិច្ចការនារីខេត្ត, មន្ត្រីក្រ​មខណ្ឌពន្ធនា​គារខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធមួយ​ចំនួន។​​

 

នាឱកាសនោះឯកឧត្តមអភិ​បាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់កា​រយកចិត្តទុក​ដាក់យ៉ា​ងខ្លាំង ក្នុងការលើកកម្ពស់​សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ដើម្បី​ឲ្យ​ពួកគេក្លាយទៅជាកម្លាំងចលករមួ​យ ចូលរួមក្នុងកិច្ច អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅក្នុង​យុទ្ធ​សាស្រ្តចតុកោណដំណាក់កាលទី៤នេះ គឺដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ដោយ​ផ្អែក​តាមផែនការយុទ្ធសាស្រ្ត អភិវឌ្ឃន៍​ជាតិ ឆ្នាំ២០១៩២០២៣ និងគោលដៅអ​ភិវឌ្ឍន៍​ប្រកប​ដោយចីរ​ភាពរបស់កម្ពុជា រាជរដ្ឋាភិបា​លកម្ពុជា បានដាក់ចេញនូវការងារ លើកកម្ពស់ស​មភាពយេ​នឌ័រ និងការពង្រឹង​ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី​ គឺជាវិស័​យ អាទិភា​ពដាច់ ដោយឡែក ក៏ដូច​ជាកា​រងារអាទិ​ភាព ជាអន្តរវិស័​យ ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button