សមាគមអ្នកសារព័ត៌មានកម្ពុជា-អាស៊ាន ស្នើសុំការលើកលែងពន្ធដល់អ្នកសារព័ត៌មាន ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា
(ភ្នំពេញ)៖លោក ជា លីហ៊ាង ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា–អាស៊ាន តំណាងឱ្យអង្គភាពសារព័ត៌មាន ចំនួន៤៥ស្ថាប័ន បានធ្វើលិខិតសុំកិច្ចអន្តរាគមន៍ ទៅសម្ដេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ទៅឯកឧត្តម គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ ដើម្បីលើកលែង មិនយកពន្ធចំពោះអាជ្ញាប័ណ្ណសារព័ត៌មានទាំង៤៥ស្ថាប័នក្នុងសមាគម ក៏ដូចជាអ្នកសារព័ត៌មានដទៃទៀត។
នៅក្នុងលិខិតសុំកិច្ចអន្តរាគមន៍នោះបានបញ្ជាក់ថា មូលហេតុដែលសមាគម ស្នើសុំលើកលែងបង់ពន្ធលើអាជ្ញាប័ណ្ណសារព័ត៌មានបែបនេះ គឺដោយសារ កាសែត គេហទំព័រ ក្នុងសមាគមអ្នកសារព័ត៌មានកម្ពុជា–អា ស៊ាន ពុំមានប្រាក់ចំណូលទៀងទាត់ប្រចាំខែ ឬប្រចាំឆ្នាំ នឹងពុំមានប្រាក់ឧបត្ថម្ភសម្រាប់បេសកកម្ម ចុះយកព័ត៌មានជួយសង្គម។ ហេតុនេះ ដើម្បីជួយសម្រាលបន្ទុកដល់ អ្នកសារព័ត៌មាន និងដើម្បីលើស្ទួយវិស័យសារព័ត៌មាន នៅកម្ពុជា សមាគមសម្រេចធ្វើលិខិតគោរពជូនសម្ដេចតេជោ ដើម្បីសុំលើកលែង ចំពោះការបង់ពន្ធប្រថាប់ត្រា លើច្បាប់អាជីវកម្មសារព័ត៌មាន។
ក្នុងលិខិតនោះក៏បានស្នើសុំសម្តេចតេជោ ជួយអន្តរាគមន៍ដល់អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ជួយសហការ ការពារ ដើម្បីបង្កភាពងាយស្រួលដល់អ្នកសារព័ត៌មាន បន្តចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យកាន់តែជឿនលឿន សម្បូរុងរឿបន្ថែមទៀត៕ព័ត៌មានលំអិតសូមអាននូវពាក្យស្នើសុំអន្តរាគមន៍ របស់សមាគមន៍ ដែលមានខ្លឹមសាដូចខាងក្រោម៖