លោក សិទ្ធិ ឡោះ អញ្ជើញជាគណៈធិបតីក្នុងពិធីប្រកាសទទួលស្គាល់និងបញ្ជូលសមាជិក សមាជិកាថ្មី ចំនួន ១២៥នាក់ នៅទីស្នាក់ការគណបក្សប្រជាជន ឃុំតាបែន
ខេត្តបន្ទាយមានជ័យ៖នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក បានអញ្ជើញជាគណៈធិតបីក្នុងពិធីប្រកាសទទួលស្គាល់និងបញ្ជូលសមាជិក សមាជិកាថ្មី ចំនួន ១២៥នាក់ តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការនៃគណបក្សប្រជាជនឃុំតាបែនលេខ ០០៤ សសរ.គបឃ.តប ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំតាបែន ស្រុកស្វាយចេក ដោយមានការចូលរួមពីលោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក លោក ដា តឹង ក្រុមប្រឹក្សាស្រុកស្វាយចេក និងប្រធានក្រុមការងារចុះជួយឃុំតាបែន លោក.លោកស្រីប្រធាន អនុប្រធាន បក្សភូមិ/ឃុំ ប្រធានអនុប្រធានក្រុមការងារខ២៧ ចុះជួយឃុំ/ភូមិតាបែនជាច្រើននាក់ផងដែរ។
នាឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បានពាំនាំមតិផ្តាំផ្ញើរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ចំពោះសមាជិក សមាជិការបក្សថ្មីទាំងអស់ និងបានថ្លែងអំណរគុណដល់សមាជិក សមាជិកាថ្មីចំនួន ១២៥នាក់ ដែលបានស័គ្រចិត្តចូមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជន ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលដឹកនាំដ៏ត្រឹមត្រូវសុចរិត យុត្តិធម៌ និងសុឆន្ទៈ ក្នុងការប្រមូលផ្ដុំកម្លាំងសាមគ្គីរបស់ជាតិ ចង់ប្រមូលផ្តុំ យុវជន យុវនារី ដែលជាសរសៃឈាមរបស់ជាតិ ។
ជាមួយគ្នានោះដែរលោក សិទ្ធិ ឡោះ ក៏បានគូសបញ្ជាក់ថា រយៈពេល៤៤ឆ្នាំផ្តើមចេញពីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ កម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានជម្នះ រាល់ឧបស័គ្គ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្ត ជាច្រើន ក្នុងនោះសង្រ្គោះប្រជាពលរដ្ឋពីគ្រោះប្រល័យពូជសាសន៍ ការពារបានយ៉ាងរឹងមាំ នូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ខឿនសន្តិសុខជាតិ និងស្ថិរភាពនយោបាយ និងសុខដុមរមនារបស់ប្រជាជន នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិនិងសេចក្តីថ្លៃថ្នូរ។
ទន្ទឹមគ្នានោះ លោក សិទ្ធិ ឡោះ ក៏បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវឧកញ្ញ៉ា អគ្គមហាឧបាសិការពុទ្ធសាសនូបត្ថមក៏ បណ្ឌិត ម៉ៅ ម៉ាល័យ ជូន សមាជិក សមាជិកាចំនួន ១២៥នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង ១ និងថវិកា ចំនួន ១០,០០០រៀល (មួយម៉ឺនរៀន) ផងដែរ ៕