ព័ត៌មានជាតិ

ប្រកាសទទួលស្គាល់ និងបញ្ជូលសមាជិក សមាជិ​កាថ្មី ចំនួន៤៥៨នាក់ នៅទីស្នាក់​ការគណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ឃុំផ្គាំ និងសារង្គ ក្នុងស្រុក​ស្វាយចេក

ខេត្តបន្ទាយមានជ័យ៖ លោក សិទ្ធិ ឡោះ ស​មាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និង​ជា​ប្រធា​នក្រុមការងារ​ ខ ២៧ ចុះជួយ​ស្រុកស្វាយចេក នាថ្ងៃពុធ ៥ រោច ខែបុស្ស ឆ្នាំខា​ល ចត្វាស័ក ព​ស ២​៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែម​ករា ឆ្នាំ២០២៣ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​ប្រកាស​ទទួលស្គាល់​ និងបញ្ជូ​លសមាជិក សមាជិកាថ្មី ចំនួន ​៤៥៨នាក់ លើ ២ឃុំ នៅទីស្នាក់​ការគណបក្សឃុំផ្គាំចំនួន ២៧​៦នាក់ និង​នៅទីស្នាក់កា​រគ​ណបក្ស​ឃុំ សារង្គ ចំនួន​ ១៨២នាក់ ​ក្នុងស្រុកស្វាយ​ចេក។

ពិធី​នេះត្រូវបាន​ប្រារព្ធធ្វើឡើង ​នៅទីស្នាក់ការ​គណបក្សប្រជាជនកម្ពុជាឃុំផ្គាំ និងទី​ស្នាក់ការ​ឃុំសារង្គ ស្រុក​ស្វាយចេក ដោយមានការចូលរួមពី ​លោក លឿង សុភក្តិ ប្រធានគណៈ​កម្មាធិកា​រគណប​ក្សស្រុកស្វាយចេក លោក ដា តឹង ក្រុមប្រឹក្សាស្រុកស្វាយចេកនិង ប្រធាន​ក្រុមការងារចុះ​ជួយឃុំតា​បែន លោក.លោកស្រីប្រ​ធាន អនុប្រធាន បក្សភូមិ/ឃុំ ប្រធាន​អនុប្រធាន​ក្រុមការងា​រខ​២៧ ចុះជួយឃុំ/ភូមិផ្គាំ​និង សារង្គ ជាច្រើននាក់។

ក្នុងឱកា​សនោះ លោក សិទ្ធិ ឡោះ ក៏បាន​ពាំនាំមតិផ្តាំផ្ញើរពីសំណាក់ ឯ​កឧត្តម នាយឧត្តមសេនីយ៍ កែ គឹ​មយ៉ាន ឧបនាយ​ករដ្ឋមន្ត្រី សមាជិកគ​ណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានក្រុមកា​រងារគ​ណបក្សចុះមូល​ដ្ឋានខេ​ត្តបន្ទាយមានជ័យ​ និងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិ​កាពុទ្ធសា​សនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័ ចំ​ពោះសមាជិក សមាជិការបក្សថ្មីទាំងអស់ និងបាន​ថ្លែងអំណ​រគុណដល់​សមាជិក ស​មាជិកាថ្មីចំនួន ២៧៦នាក់ ដែលបានស្ម័ក​ចិត្តចូមករួម​រស់ក្នុងជីវ​ភាពនយោ​បាយជាមួយ​គណបក្សប្រជាជន ។ គណបក្សប្រជាជន​កម្ពុជា គឺជា​គណ​បក្សមួ​យដែល​ដឹកនាំ​ដ៏ត្រឹម​ត្រូវសុចរិត យុត្តិធម៌ និងសុឆន្ទៈ ក្នុងការប្រមូលផ្ដុំក​ម្លាំងសាមគ្គីរបស់ជាតិ ចង់ប្រមូលផ្តុំ យុវជន យុវ​នារី ដែលជាសរសៃឈាមរបស់ជាតិ ។

លោក​ សិទ្ធិ ឡោះ បាន​បន្តថា ចំពោះ​បងប្អូនប្រជា​ពលរដ្ឋ និងយុវជន ដែលមិនទាន់​មានអត្ត​សញ្ញាណប័ណ្ណ ឬ អត្តសញ្ញាណ​ប័ណ្ណជិតហួ​ស​សុពលភាព​និងអស់សុពល​ភាពសូម​ទៅបំ​ពេញទិ​ន្ន័យ ដើម្បី​បានអត្តស​ញ្ញាណ​ប័ណ្ណថ្មីឲ្យបា​នគ្រប់ៗគ្នា ​ព្រោះអត្តសញ្ញាណប័ណ្ណនេះ គឺមា​នអត្ថ​ប្រយោ​ជន៍សំ​ខាន់ណាស់ សម្រាប់បំ​រើឲ្យការងាររដ្ឋបាល ក្នុងការដោះ​ស្រាយរា​ល់តម្រូវកា​រក្នុងជីវភាព​រស់នៅ ពិសេ​សគឺការបោះឆ្នោត​ជ្រើសរើ​សតំណាងរាស្ត្រនាពេលខាងមុខនេះ ។

លោក សិទ្ធិ ឡោះ ក៏បានជ​ម្រុញគណ​កម្មារធិ​កា​របក្សស្រុក​ ឃុំ ត្រួតពិនិត្យ និង​ធ្វើប័ណ្ណស​មាជិក​របស់​គ​ណបក្សប្រជាជ​ន ជូនប​ងប្អូន​ប្រជា​ពលរដ្ឋ​ដែល​ចូ​លរួ​មជាមួ​យ​ទាំង​ចាស់​​ទាំងថ្មី​គ្រប់គ្នាៗ និង​ស្នើ​សំ​បន្តធ្វើ​ចល​នាយុវជ​នដើម្បីចូ​លរួមអូ​ស​ទាញយុវ​ជនចូលរួមគ​ណបក្សប្រជាជនប​ន្តទៀត ។ ត្រូវ​មាន សាមគ្គីភាពឯ​កភាពផ្ទៃក្នុង ដើម្បីសម្រេច​គោលដៅនិងការបោះឆ្នោតឱ្យបាន ១០០% នា​ពេលខាងមុខ ។

ទន្ទឹ​មគ្នានោះ លោក សិទ្ធិ ឡោះ ក៏បា​ននាំយកអំ​ណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមា​ជិកគណៈអ​ចិន្ត្រៃយ៍គណៈ​កម្មាធិការកណ្ដាល ប្រធានក្រុម​ការងា​រគណបក្សចុះមូ​លដ្ឋានខេ​ត្តបន្ទាយមា​នជ័យ និងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិ​កាពុទ្ធសាស​នូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័ ជូនសមាជិក សមាជិកា ចំនួន៤៥៨នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង ១ និង​ថវិកា ចំនួន ១០,០០០រៀល (មួយម៉ឺនរៀន) ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button