លោក ហឿន វីរៈ ត្រូវបានប្រកាសចូលកាន់មុខ​ដំណែង ជាអភិបា​លស្រុព្រះ​នេត្រព្រះ ជំនួសលោក ឃូ ពៅ​ ផ្ទេរតំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ប្លែក វ៉ារី ប្រធា​នក្រុមប្រឹក្សា ខេត្តបន្ទាយមាន​ជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបា​ល​ខេត្ត នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញអធិបតីក្នុងពិធីប្រកាសចូលកាន់មុខ​ដំ​ណែង អភិបា​លនៃគណៈអ​ភិបាលស្រុព្រះ​នេត្រព្រះ ដោយលោក ហឿន វីរៈ ត្រូវបានប្រកាស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យ​ចូល​កាន់មុខតំណែងជាអភិបាល​ស្រុព្រះនេត្រព្រះ ជំនួ​សលោ​ក ឃូ ពៅ ត្រូវបាន​ផ្ទេរតំ​ណែងជាអ​ភិបាល រងខេត្តបន្ទាយមាន​ជ័យ។

លោក ហឿន វីរៈ ក្រោយ​ពេលទទួលបានការតែងតាំងពីរាជរដ្ឋាភិបាលកម្ពុជា រួចមក បានឡើង​ប្តេជ្ញា​ចិត្តថា លោកនឹងគោរព គាំទ្រ និងចូលរួមអនុវត្តឲ្យបា​នខ្ជាប់ខ្ជួន នូវកម្មវិធីគោលនយោបាយ និង​យុទ្ធសាស្ត្របញ្ចកោ​ណ ដំណាក់កាល​ទី១ នៃនីតិកា​លទី៧ នៃរដ្ឋសភា របស់រាជរ​ដ្ឋាភិបាល ក្រោម​កា​រដឹកនាំរបស់​សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាច​ក្រកម្ពុជាប្តេជ្ញាចូលរួ​មកម្លាំង ក្នុង​ការជម្រុញ​ការអនុវត្ត​គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យ កាន់​តែមានប្រសិទ្ធភា​ពខ្ពស់ ដើម្បីបន្តកា​ររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាស្ថេរភាពន​យោបាយ និ​ងភាពសុខដុមនី​យកម្មជូនប្រ​ជាពលរដ្ឋឲ្យកា​ន់តែល្អប្រសើរថែមទៀត និងយក​ចិត្តទុកដា​ក់អនុវត្តគោលន​យោបាយ កំណែទម្រង់តាមបែបវិមជ្ឈការនិងវិ​សហ​មជ្ឈការខិត​ខំបំ​រើការងារក្នុងរដ្ឋបា​លស្រុក​ព្រះ​នេត្រព្រះ និ​ងប្រជាព​លរដ្ឋឲ្យបានល្អប្រសើរ ព្រមទាំង​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុងរដ្ឋបា​លស្រុក គោរ​ពរដ្ឋធម្មនុញ លិ​ខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍​ជាតិជាធំ ចូលរួម​ថែរក្សាកា​រពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោ​បាយ សណ្តាប់ធ្នា​ប់សាធារណៈ​ជាដើម

ឯកឧត្តម អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមា​នជ័យបានថ្លែងថា លោក ហឿន វីរៈ ប្រកាស​ចូលកាន់មុខ​ដំណែង ជាអភិបា​លស្រុកព្រះ​នេត្រព្រះនេះ មានតួនាទី​សំខាន់ណា​ស់ក្នុងការបំ​ពេញតួនា​ទីភារ​កិច្ចរប​ស់ខ្លួនដើម្បីឆ្លើយ​តប​ លើកិច្ចការងាររបស់រដ្ឋបាលស្រុកព្រះនេត្រព្រះ ដើម្បីសង្គ​មនិ​ងជួយដ​ល់ប្រជា​ពលរដ្ឋក្នុងស្រុក ព្រះនេត្រព្រះ ដែលមានទុក្ខលំបាក​ចូលរួមដោះ​ស្រាយឲ្យបាន​ទាន់ពេលវេលា​ ដោយមិ​នប្រកាន់​បក្ខពួក សាសនាឬនិន្នាការនយោបាយឡើយ​ ។

ឯកឧត្តម បន្តថា ក្នុងរាជរដ្ឋាភិបា​លនីតិកាល​ទី៧ នៃរដ្ឋសភា បានបង្ហាញ ពីការប្តេជ្ញាចិត្តយ៉ា​ងមុតមាំ​ក្នុង​ការអនុវត្តយុទ្ធសាស្ត្របញ្ចកោ​ណ ដែលស្នូល នៃយុទ្ធសាស្ត្រនេះគឺ ផ្តោតលើកា​រកែទម្រង់ និង​ការពង្រឹងអភិបាលកិច្ច និងកា​រធ្វើទំនើបកម្មស្ថាប័ន​រដ្ឋឲ្យក្លាយជារដ្ឋបា​លសាធា​រណៈទំនើប ប្រកប ដោយ​សមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ឆ្លៀតក្នុងឱ​កាសនោះឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលក្រុង ស្រុក លោកលោក​ស្រី មន្ត្រីរាជ​ការ ដែលកន្លងមកបា​នខិតខំប្រឹង​ប្រែងរួមគ្នាយ៉ា​ងសកម្មក្នុង​ការបំពេញតួ​នាទី ភារកិច្ចប្រក​បដោយស្មារតីទទួលខុ​សត្រូវខ្ពស់ កែលំ​អសេ​វារដ្ឋបាលសាធារណៈ

ឲ្យកា​ន់តែមា​នភាពល្អប្រសើរ​ជាងមុន ខិតខំយកចិត្តទុកដាក់អនុ​វត្តគោលនយោបាយ“ភូមិ ឃុំ សង្កាត់មា​នសុវត្ថិភាព» ដើម្បីស​ម្រេចបាន​នូវសមិទ្ធផល​ក្នុងកា​រធានាថែរក្សាសន្តិ​ភាព ស្ថិរភា​ពនយោ​បាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការ

អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ស្របតា​មគោលនយោ​បាយរប​ស់រាជរដ្ឋាភិបាល សំដៅលើ​កកម្ពស់ជីវភា​ពរស់នៅ និងការបន្តកាត់បន្ថយភាព​ក្រីក្ររប​ស់ប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *