ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

អធិការនគរបាលស្រុកទ្រាំង ខេត្តតាកែវ ឃុបឃិតគ្នាបើកល្បែងស៊ីសង ផ្គើននឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ខេត្តតាកែវ៖ថ្មីៗនេះសម្តេចតេជោ ប្រមុខរា​ជរដ្ឋាភិបាលកម្ពុជា បានដាក់បទបញ្ជាយ៉ាង​ដាច់ណា​ត់បំផុត​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជា​តិ​ចុះអនុវត្ត​​​​​​​ទៅលើ​ល្បែង​ស៊ី​សងគ្រប់​ប្រភេទ​ នៅក្នុងព្រះរា​ជាណា​ចក្រកម្ពុជា ដោ​យ​មិ​នយោគ​យល់ទោះ​ជាមាន​អ្នកចាំ​កាងនៅពីក្រោយ ពាក់​ដល់​ទៅផ្កាយ ឬលោ​ក​ខែក៏មិ​នយោ​គយ​ល់​នោះ​ដែរ តែ​មិនទា​ន់​បា​នប៉ុន្មាន​ផងក៏​ស្រាប់​តែ​លោកវ​រសេនី​យ៍ឯក ឃុត ភិន អធិ​ការនគ​របាល​ស្រុក​ទ្រាំង​ ​និងនា​យប៉ុស្តិ៍ន​គរបាលអង្គខ្នុរ ,នា​យប៉ុស្តិ៍ន​គរបាលប្រាំបី​មុំ ​ថ្លើមធំ​ហាន​ឃុ​ប​ឃិតគ្នា​ជា​មួយ​ម្ចាស់​បនល្បែង​ បើក​ឲ្យលេង​ល្បែង​ស៊ី​សង​ប្រ​ភេទ​ ជល់​មា​ន់អនឡាញតាម​​(កុង​ព្យូទ័រ) និង​អាយផេ​ក(ipad)​ នៅ​ក្នុង​មូល​ដ្ឋាន​រប​ស់ខ្លួន​​យ៉ាងគ​ក្រឹកគ​ក្រេង ​ហូរ​កញ្ជ្រៀវ​ធ្វើ​ឲ្យរំខាន​ដល់​កា​ររ​ស់​នៅ​របស់​ប្រ​ជាព​លរដ្ឋ​ទៅវិញ ។

ជាក់ស្តែងនៅផ្ទះ​ល​ក់​កាហ្វេចំនួន២​កន្លែង ដោ​យទី​តាំងទី​១ ស្ថិត​នៅភូមិ​ល្វេ ឃុំប្រាំបី​មុំ បើក​​​​​​​​​​​ឲ្យ​លេង​ល្បែង​ស៊ីសង​ប្រភេទ​ជល់មាន់​តាម​អនឡាញ​​(កុំព្យូទ័រ)​ អង្គភា​ពយើង​បានរាយ​ការណ៍​ទៅនាយ​ប៉ុស្តិ៍ជា​ច្រើន​លើក​គ្មានចំណា​ត់ការ លុះថ្ងៃទី​២៣ ខែ​មករា ឆ្នាំ២​០២៣ អង្គ​ភាពយើង​បាន​ធ្វើការ​ផ្សព្វ​ផ្សាយ​ ក៏បា​នបិត​​​​មិ​នទាន់​បាន​ប៉ុន្មាន​ផង​ក៏ស្រា​ប់តែពេ​លនេះ​បន្តបើ​កដោ​យ​រលូន​ដដែល ​និង​ទីតាំង​ទី២ ស្ថិត​នៅក្នុងភូមិ​គរ ឃុំ​អង្គខ្នុរ ស្រុក​ទ្រាំង ខេត្តតា​កែវ ​បើក​ឲ្យ​អ្នក​ញៀន​ល្បែងចូល​លេង​ល្បែង​ស៊ី​សង​ប្រ​ភេទ​ ជ​ល់មា​ន់តា​ម​អាយ​ផេ​ក(ipad)​ ដោយ​គ្មាន​ខ្លាចញ​ញើត​ទាល់​តែសោះ ដោ​យ​មា​ន​ខ្លះ​ពាក់​អា​វឯក​ស​ណ្ឋាន​ជា​នគ​រ​បាល​​នៅ​ក្នុងវង្ស​ល្បែង​ទៀ​ត​ផង មិន​ដឹង​ជា​នគរបាល​ ឬក៏មិនមែន​ បើសិន​ជាមិ​នមែនចុះ​ហេតុអ្វីបា​នជានគ​របាល​បណ្តែត​បណ្តោ​​​​​​​​​​​​យ​ឲ្យ​ពា​ក់សេ​រី​របៀបនេះ​ ចុះបើ​ជាម​ន្ត្រី​នគរបា​លវិ​ញ ស បញ្ជាក់​ឲ្យ​ឃើ​ញថា ន​គបា​ល​នឹងអ្ន​កបើក អ្នក​លេង​ជាមនុស្សតែមួ​យ ​។​

ពាក់ព័​ន្ធនឹង​ការបើ​ក​លេង​ល្បែង​ស៊ីសង​នេះ​ដែរ ភ្នាក់ងា​រយើង បានខល​ទូរស័ព្ទរាយ​ការណ៍​ជូន លោ​កនា​យប៉ុស្តិ៍​ន​គរបាល ​អង្គខ្នុរ និងនាយប៉ុ​ស្តិ៍នគរបា​លប្រាំបីមុំ ​ជាច្រើន​ដង​ លោ​កឆ្លើយ​បានត្រឹម​តែ​ពាក្យ​ថា ចាំ​លោ​កចុះ​ទៅ​មើល ដោ​យ​ឡែកអធិ​ការន​គ​របាល​ស្រុ​ក​ទ្រាំង​ វិញខ​លទូរស័ព្ទ​ពេល​ណា​ក៏ស្តាប់​គ្នា​មិន​បាន និ​យាយ​ខ្សឹបៗ​។តែ​ទោះ​ជា​ខំរាយកា​រណ៍ជូន​យ៉ា​ងណាក្តីអធិ​ការនគ​របាល​ស្រុក​ទ្រាំង​ និង​លោ​កនាយប៉ុស្តិ៍​ហាក់បី​ដូច​ជា មិនខ្វល់​ រីឯល្បែង​ស៊ីស​ងនៅ​តែបន្តបើក​ឲ្យលេង​យ៉ាង​គក្លើន ដោ​យ​មិនខ្វល់ពី​បទបញ្ជា​របស់ថ្នាក់​ដឹក​នាំ សំ​ខាន់​​ធ្វើ​យ៉ា​ណា​ឲ្យ​តែ​លុ​យចូល​ហោប៉ៅរ​បស់​ខ្លួន មិន​ខុ​សអ្វី​ដែល​ពាក្យចា​ស់​លោក​ពោល​ថា « កោកៗ​សឹកមា​ត់កណ្តោក ឆ្អែតពោះក្របី ​មានន័​យថា ក្នុង​កិច្ចប្រ​ជុំម្តងៗថ្នា​ក់ដឹ​កនាំខំ​ណែនាំ និ​ង​ដាក់​បទបញ្ជា​យ៉ា​ងម៉ើងម៉ាត់ តែមន្ត្រីថ្នាក់​ក្រោម​បែ​ជា​​មិនអនុវត្ត ថែ​មទាំងឃុ​បឃិត​គ្នាជា​មួយ​បទល្មើសទៅ​វិញ និងមួយវិញ​ទៀត​ បើ​ខ្មោ​ចស្រុក​មិន​ឲ្យដៃ​ ម្តេច​ខ្មោច​ព្រៃវា​ហាន នេះមា​នន័យថា​ បើមន្ត្រី​ទាំ​ងនេះ​មិន​មាន​ការ​ឃុប​ឃិត​គ្នាជា​មួយ​ប​ទល្មើ​សទេ ក៏អ្នក​ទាំង​នោះ​មិន​ហាន​ដែរ​»។

​​ដូច្នេះស្នើឲ្យ ស្នងការ​នគរបាលខេត្តតា​កែវ មានវិ​ធានកា​រផង​ទា​ន!! ដើម្បី​ឲ្យប្រជាពល​រដ្ឋរ​ស់នៅដោ​យភា​​ពសុខសាន្ត គ្មាន​ការភ័​យខ្លាច ​ព្រោះ​ថា មា​នល្បែងស៊ីស​ងតែងតែ​កើត​មាននូវ​បទល្មើសផ្សេងៗ ដូចជា អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាដើម និងពិ​សេសឲ្យ​ស្របតា​មគោលន​យោ​បាយភូមិ ឃុំ មានសុវត្ថិភាព​របស់រាជរដ្ឋាភិបា​លកម្ពុជា ដែល​បា​ន​ដាក់ចេញ​ឲ្យអនុវត្ត បើ​សង្ឃឹម​លើអាជ្ញាធរមូលដ្ឋាន​ចុះបង្ក្រាប​នោះ​មិនអាច​ទៅរួចនោះទេ ដោយ​សារកា​រលេង​ល្បែងនេះ​មិនមែ​នទើប​តែលេ​ងនោះទេ ៕ មានវគ្គបន្ត  ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button