អភិបាលខេត្តកំពង់ចាម អញ្ជើញបើក​ការប្រកួតកីឡា​បឋមសិក្សា និងមធ្យម​សិក្សាជ្រើ​សរើសជើ​ងឯកថ្នាក់​ខេត្ត ប្រចាំ​ឆ្នាំ២០២៥ នៅកីឡដ្ឋានបាល់ទះ សាលាខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​នៃគណៈ​អភិបាលខេត្តកំពង់ចា​ម នៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥ នេះ បានអញ្ជើញបើ​កការប្រកួតកីឡាបឋមសិក្សា និងមធ្យមសិក្សាជ្រើស​រើសជើងឯក​ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ ស្ថិតនៅកីឡដ្ឋា​នបាល់ទះ សាលាខេត្តកំពង់ចាម។

ក្នុងឱ​កាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បាន​មានប្រសាសន៍ទៅកាន់ក្រុមកីឡាករ កីឡាការិនី ថា សូមឱ្យយុយនវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេ​សកី​ឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឱ្សសមស្រ​បទៅតាម​បញ្ញត្តិទាំ​ងឡាយ ដែលមានក្នុងធម្មជាតិ។

ជាមួ​យគ្នានោះដែរ ឯកឧត្តមអភិ​បាលខេត្ត សូមផ្តាំផ្ញើដ​ល់កីឡាករ កីឡា​ការិនីទាំងអស់ ត្រូវយកចិត្ត​ទុកដាក់ខិត​ខំហ្វឹក​ហាត់បច្ចេកទេ​សបន្ថែមទៀត ដោយឈ​រលើកត្តាសាមគ្គីភាព បទបញ្ញត្តិ បទពិ​សោធន៍ពេលប្រកួត វិន័យ​ពេលប្រកួត និងសីល​ធម៌ពេលប្រកួត ហើយត្រូវរក្សាឱ្យបានល្អបំផុត នៅពេ​លប្រកួតជៀសវាងកុំឱ្យមានភាពខុសឆ្គងដោយប្រការណាមួយ ដែលខុសពីបទបញ្ញត្តិ និងល​ក្ខន្តិកៈដែលគណៈកម្មការប​ច្ចេកទេសបាន​ណែនាំមុនពេល​ប្រកួត គឺដាច់ខាតត្រូវតែមានវិន័យ និងសី​លធម៌ជានិច្ច ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។

ឯកឧត្តមអភិបា​លខេត្ត បានសម្តែងនូវការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ទឹកចិត្តស្រ​ឡាញ់​វិស័យកី​ឡាពីសំណាក់ លោក លោកស្រី ដោយបានធ្វើពលិកម្មគ្រប់បែបយ៉ាង ទាំង​កម្លាំងកា​យចិត្ត ស្មារតី សម្ភារៈនិងថវិកាសម្រាប់ផ្គត់ផ្គង់ដល់វិស័យនេះ និងសូមកោតសរសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានសហការយ៉ាងល្អ ជាមួយរដ្ឋបាលខេត្តកំពង់ចាម ក៏ដូចជាមន្ទីរអង្គភាពពាក់​ព័ន្ធរដ្ឋបាល​ក្រុង/ស្រុក អង្គការសង្គមស៊ីវិល ដែលបាននាំគ្នាគាំទ្រ និងលើកស្ទួយដល់វិស័យកីឡា និង​សូមឱ្យកីឡាករ​ កីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងហ្វឹកហាត់ ថែរក្សាប្រពៃណវប្បធម៌ និងដើម្បីដណ្តើមយកជ័យជម្នះជូនមន្ទីរអង្គភាព ក្រុង/ស្រុករបស់ខ្លួន និងសម្រាប់បន្ត​ទៅចូលរួមក្នុ​ងការប្រកួតនៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *