ព័ត៌មានជាតិ

អាជ្ញាធរស្រុកសាលាក្រៅ បានចុះទៅណែនអ្នកបើកបររថយន្តដឹកទំនិញ(ស្វាយ) ចេញចូល​ច្រកព្រំដែ​នអោយ​ចូលរួម​សំអា​ត និងវិចខ្ចប់​សម្រាមអោយបានត្រឹមត្រូវ

ខេត្តប៉ៃលិន៖ដោយឃើញមានកា​រចោល​សំរាម​តាមដងផ្លូវ ជាពិសេស​ផ្លែស្វាយ​ គេសង្កេតឃើញ​ភាគច្រើនគឺ​ឡានធំៗ ដែលដឹកទៅ​លក់ក្នុងប្រទេ​សថៃ តាមច្រកអន្តរជាតិព្រំ នៃខេត្តប៉ៃ​លិនស្វាយ​ដែលល្អៗ​ថៃទិញ ឯស្វាយខ្លះ​ទៀតមិនត្រូវប៉ាន់ក៏​ថៃមិនទិញ ដូច្នេះ​ហើយក៏សល់​មិនដឹងយ​កទៅ​ណាក៏​ចោលពាស​ពេញ​ផ្លូវតែម្ត​ងធ្វើអោ​យខូចបរស្ថាន។

ដើម្បីអោ​យមានសណ្តាប់ធ្នាប់ រដ្ឋបាលស្រុកសាលា​ក្រៅ នា​ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បាន​ដឹ​ក​នាំ​អាជ្ញាធ​រ​ឃុំស្ទឹ​ងកា​ច់ មេ​ភូមិផ្សារព្រំជើង ​មេភូមិផ្សារ​ព្រំត្បូង មេ​ភូមិអូររអិល បានចុះ​ណែនាំដល់​អ្នក​បើករថយន្តដឹកទំនិញ(ស្វាយ) ដែលមកលក់​នៅច្រកព្រំ អោ​យចូលរួមសំអាត អនាម័យលើរ​ថយន្តកុំ​អោយមាន​ធុំក្លិន​ស្អុយ​រឺចោល​សំរាម និងថ​ង់នា​ពេល​យកទៅ​ចោល​ពាសវា​លពាស​កាលតា​មដងផ្លូវ​ទីសាធារណ:

បើតា​មការអោយដឹង ពីអ្នកបើកបររថ​យន្ត​មូលហេ​តុ​យ​កទៅ​លក់ហើយ​គេមិនទិញ​មិន​ដឹក​យកទៅ​ណាក៏ចាក់​ចោលតាមផ្លូវទៅ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button