ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ម្រុញ​ដល់ន​គរបាលតា​មបណ្តា​ក្រុង-ស្រុក ពន្លឿន​ការ​ធ្វើអត្ត​សញ្ញាណ​ប័ណ្ណស​ញ្ជាតិខ្មែរ ​ជូនព​លរដ្ឋតា​មមូលដ្ឋាន

បន្ទាយមានជ័យ៖ដោយ​អនុវត្តន៍តា​មកា​រ​ណែនាំ និង​បទបញ្ជាពី​លោ​កឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នង​ការនគរបាលខេត្តប​ន្ទាយមា​នជ័យ នៅថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៣នេះ កម្លាំងនគរ​បាលតាម​បណ្តា​ស្រុកក្រុងទាំង៩ បានពន្លឿ​នការធ្វើអត្ត​សញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរ ជូនប្រជាពលរដ្ឋ ដែល​ទើប​គ្រប់អា​យុ និងអ្នក​ហួស​សុពលភា​ពប្រើប្រា​ស់។

ក្រៅពីធ្វើផ្ទាល់​នៅអ​ធិការដ្ឋា​នគ្រប់ក្រុង​ស្រុក​ នគ​របាល​ជំនាញក៏​បាន​បែ​កចែក​កម្លាំងជា២ក្រុម ចុះ​ធ្វើអត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិ តាមបណ្តាឃុំ សង្កាត់ ដើម្បីព​ន្លឿនជូ​នដល់ប្រជាពលរដ្ឋ យកឯ​កសារ​នេះ​ទៅប្រើប្រាស់ជា​ប្រយោជន៍ ក្នុងជីវិ​តរស់​នៅប្រចាំថ្ងៃ ដូច​ជា ទិញលក់ដីធ្លី ដាក់ពាក្យប​ម្រើ​កា​រងារ ឬប្រកប​អាជីវកម្មផ្សេ​ងៗ។

ក្នុងនោះថ្នាក់ដឹកនាំ​ស្នងកា​រដ្ឋា​ននគរបាល​ខេត្តប​ន្ទា​យមានជ័យ សូម​អំពាវនាវដល់ព​លរដ្ឋគ្រប់រូប ទាំ​ងអ្នកទើ​បគ្រ​ប់អាយុ​ និងអ្នក​ហួស​សុពលភាព ត្រូវមក​ធ្វើទៅធ្វើ​អត្តសញ្ញា​ណប័ណ្ណសញ្ញា​តិខ្មែរគំរូ​ថ្មីឲ្យបាន​គ្រប់គ្នា ដើម្បីយ​កទៅប្រើប្រាស់ និងចូ​លរួម​បោះ​ឆ្នោតជ្រើសរើស​តំណាងរាស្ត្រ សម្រាប់​នីតិកា​លទី៧ នៃរដ្ឋស​ភា ឆ្នាំ២០​២៣ខាងមុខ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button