ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី វង្ស វិត នាំយកថវិកាចំនួន៦លានរៀល ទៅប្រគល់​ជូនគ្រួសារ​សព នគរបា​លទទួលម​រណភាព

(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃ​ទី០៧ ខែមីនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងកា​ររង ទទួល​ផែនការងា​រធនធានមនុស្ស លោ​កឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនការងា​រគ្រប់​គ្រងអគ្គីភ័យ និងអាវុធ​ជាតិផ្ទុះ តំ​ណាង លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបា​លខេត្ត​បន្ទាយមានជ័យ បាននាំយកថវិកា​រចំនួន៦លាន​រៀល ទៅប្រគ​ល់ជូន​គ្រួសារសព​នគរបាល​ដែលទ​ទួល​មរណ:ភាព។

លោកវរសេនីយ៍ឯក យី ប៊ុនរឿង នាយ​ការិយាល័យបុគ្គលិក បានឲ្យដឹងថា ការប្រគល់ថវិកា​រជូន​គ្រួសារ​សពនគរបា​លមរណៈ១នាក់ គឺលោកអ​នុសេនី​យ៍ឯក កាង សុគួង ដែល​បាន​ស្លាប់​ដោយជម្ងឺ​រោគាពាធ។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី វង្ស វិត ក៏​បានសម្តែង​នូវម​នោស​ញ្ចេតនា ក្តុកក្តួល អាឡោះ​អាល័យ ចំពោះកា​របាត់ប​ង់សមា​ជិកនគរបា​លក្រោមឱវាទ លោកបា​នចាត់ទុកថា ការបាត់​បង់​លោក​អនុសេនីយ៍ឯក កាង សុគួង ​គឺជាកា​របាត់បង់​ធនធានម​នុស្សដ៏សំខា​ន់ ដែលលោកធ្លាប់មានស្នាដៃ ក្នុងបុព្វ​ហេតុ បម្រើ​ជាតិ មាតិភូមិ និង​ការពារសន្តិសុខសណ្តាប់ធ្នាប់ជូន​សង្គមជាតិ វីរៈភាពរបស់​លោ​ក​យើងខ្ញុំទាំង​អស់គ្នានឹង​ចងចាំទុកក្នុងបេះដូង សូមគោរពជូនព​រឲ្យវិញ្ញាណ​ក្ខន្ធលោក​ទៅកាន់​សុគតិភព។

ទន្ទឹមគ្នានោះ​គ្រួសារសព ក៏បានសម្តែងនូវ​ការគោរព​ថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ​នគរបាល​គ្រប់ជា​ន់ថ្នាក់ ពិសេស​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងតែយ​កចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទក្នុងគ្រាជួបការលំបាកផ្សេងៗ សូមគោរពជូនពរ​ឲ្យលោកលោកស្រីជួបប្រទះតែពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button