ព័ត៌មានជាតិ

ឯកឧត្តម រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ សម្ដែង​ការ​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​កិច្ច​សហ​ការ​រវាងមូល​និធិ IFAD​ និង​ក្រសួង​កសិកម្ម ​តាម​រយៈ​កម្មវិធី​ ASPIRE

(ភ្នំពេញ)៖ក្នុងឱកាសទទួ​ល​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​លោ​ក​ជំទាវ Jyotsna Puri អនុ​ប្រធាន​រង​មូល​និធិអភិវឌ្ឍ​កសិកម្ម​អន្ដរ​ជាតិ IFADនា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សម្ដែង​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហការ​រវាង​មូលនិធិ IFAD និង​ក្រសួង​កសិកម្ម តា​ម​រយៈ​កម្មវិធី ​ASPIRE។ឯកឧត្តកបញ្ជាក់ថា កម្មវិ​ធី ASP​I​RE ​​បា​នរួម​ចំ​ណែក​លើក​កម្ពស់​ជីវភាព​ប្រជាក​សិករ​ខ្មែរ តាម​រយៈ​ការ​ផ្ដល់​ហេដ្ឋារ​ចនាសម្ព័ន្ធ​រូបវ័ន្ត​ចាំ​បាច់​នានា​នៅ​ក្នុង​វិស័យ​កសិកម្ម ​ព្រម​ទាំង​ការ​​បណ្ដុះ​បណ្ដាល​ចំណេះដឹង​ផ្នែក​កសិកម្ម​ទំនើប​ដល់​ក​សិករ​ខ្មែរ​ចំនួន​រាប់​ម៉ឺន​គ្រួសារ​។

ចាប់​តាំង​ពី​ឆ្នាំ​២០១៤​​មក មូលនិធិ ​IFAD បានផ្ដល់​ហិរញ្ញប្ប​ទាន​និង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រ​សួង​កសិ​កម្ម រុក្ខាប្រមាញ់ និង​នេសា​ទ ក្នុង​​ការ​អនុវត្ត​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេក​ទេស​កសិកម្មថ្មី​ដែល​ធន់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ហៅ​កា​ត់​ថា ASPIRE ​​ដែល​មាន​រយៈ​ពេល​៧​ឆ្នាំ​។ បន្ទាប់​ពី​​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ធន់នឹ​ង​ការ​ប្រែ​ប្រួល​អា​កាសធាតុបិទ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២២ មូល​និធិ​អភិវឌ្ឍន៍​កសិ​កម្ម​អន្ដរជាតិ​ IFAD បាន​សម្រេ​ចបន្ត​គាំទ្រ​នូវ​ការ​អនុវត្ត​កម្មវិធី​ផ្ដល់​សេវាកម្ម​កសិកម្ម ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ជនបទ និង​ពាណិជ្ជកម្ម​កសិកម្ម​ប្រកប​ដោយ​បរិយាបន្ន (ASPIRE-AT) ក្នុង​គោ​លបំណង​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​កសិករ និង​ពលក​រ​នៅ​ជនបទ តា​ម​រយៈ​កំណើន​វិស័យ​កសិកម្ម​ប្រកប​ដោយ​និរន្ដរ​ភាព និង​បរិយាបន្ន ដោយ​ផ្អែក​លើ​ការ​នាំ​ចេញ​និង​ទីផ្សារ​ក្នុង​ស្រុក​។

បើ​តាម​ការ​រំពឹង​ទុក កម្មវិធី ASPIRE-AT នឹង​ផ្ដល់​ផល​ដល់​គ្រួសារ​កសិករ​ខ្នាត​តូច​ចំនួន​ ១២៥ ០០០​ ដែ​ល​មាន​ភាព​ក្រីក្រ ឬ​ក្បែរ​ក្រីក្រ ​និង​ងាយ​ធ្លាក់​ក្នុង​ភាព​ក្រី​ក្រ​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាសធាតុ ទីផ្សារ​កសិកម្ម ឬផល​វិបាក​ផ្សេង​ៗ ព្រម​ទាំងអ្នក​ដែល​មាន​លទ្ធភាព​ទាញ​យក​កា​លានុវត្តភាព​ពី​វិស័​យ​កសិកម្ម​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button